នៅក្នុងសរសេរពាក្យប្រចាំថ្ងៃ គេមិនដែលរំលងទេ ការសរសេរពាក្យបច្ចេកទេស ដូចជានៅក្នុងវិស័យគណិតវិទ្យា គីមីវិទ្យា និងព័ត៌មានវិទ្យាជាដើម។ យ៉ាងណាមិញ ពាក្យសរសេរមួយចំនួន អាចឱ្យអ្នកអានពិបាកយល់ ព្រោះមានលក្ខណៈបច្ចេកទេសពេក។ ដោយមើលឃើញបែបនេះ Technology Cambodia សូមណែនាំ App ថ្មីមួយរបស់រាជបណ្ឌិតសភាកម្ពុជា សម្រាប់ឱ្យអ្នកដែលពុំសូវយល់ដឹងពីពាក្យបច្ចេកទេសក្នុងភាសាខ្មែរ អាចចូលមើលឆែក អ្នកស្វែងយល់អត្ថន័យបន្ថែមបាន។
សម្រាប់ App ដែលយើងនឹងពាំនាំមកជូននេះ មានឈ្មោះថា Lexicon KH ដែលត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាស់ក្រុមការងាររាជបណ្ឌិសភាកម្ពុជា។ មានភាសាបច្ចេកទេសជាច្រើន ដែលត្រូវបានបកស្រាយកាយពន្យល់ ដូចជាទាក់ទងនឹងពាក្យក្នុង កសិកម្ម គណិតវិទ្យា គីមីវិទ្យា ឈ្មោះប្រទេសនីមួយៗ ទស្សនវិទ្យា បច្ចេកវិទ្យាព័ត៌មាន ប្រវត្តវិទ្យា ភាសាវិទ្យា ភូមិវិទ្យា រូបវិទ្យា វប្បធម៌ វិចិត្រសិល្បៈ វិទ្យសាស្ត្រនយោបាយនិងការទូត វិទ្យាសាស្រ្តសេដ្ឋកិច្ច វេជ្ជសាស្ត្រ ស្ថាបត្យកម្មនិងសំណង់ វិទ្យាសាស្ត្រអប់រំ អក្សរសិល្ប៍ អក្ខរាវិរុទ្ធនិងអំណានជាដើម។
នៅក្នុងក្រុមនីមួយៗខាងលើ ដូចជាពាក្យក្នុងវិស័យកម្មជាដើម សុទ្ធតែមានពាក្យបច្ចេកទេសរបស់គេ ដូច្នេះហើយលោកអ្នកអាចចូលទៅសិក្សាបន្ថែម ដើម្បីឱ្យការអាន ការសរសេររបស់អ្នក កាន់តែងាយយល់។
អាចទាញយកបានទាំងនៅលើ App Store និង Play Store
អត្ថបទដោយ៖ ផែន ផាន់ណា