បច្ចុប្បន្ននេះអ្នករស់នៅក្នុងទីក្រុងភ្នំពេញ ឬខេត្តក្រុងមួយចំនួនទៀត ស្ទើរតែពុំចាំបាច់ចេញពីផ្ទះឡើយ ខណៈសេវាកម្មបម្រើឱ្យអតិថិជនកាន់តែច្រើនឡើងៗ និងទំនើបឆ្ងាយជាងសម័យមុន។ ចង់ទិញបន្លែងត្រីសាច់សម្រាប់ដាំស្លរ អាចហៅតាម App ចង់ទិញអាហារឬភេសជ្ជៈអាចហៅតាម App ចង់វេរលុយឬផ្ញើអីវ៉ាន់អាចហៅតាម App ចង់ទិញសំលៀកបំពាក់ក៏អាចទិញតាម App ឬ គេហទំព័រជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
រាល់សេវាកម្ម ឬផលិតផលជាច្រើនម៉ឺនមុខ កំពុងមានវត្ដមាននៅលើអនឡាញ ដែលយើងអាចចូលទិញឬកម្ម៉ង់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ដោយឡែក តើបងប្អូនមានដែលស្រមៃទេថា ពេលណាមួយនឹងមានសេវាកម្មបោកគក់សំលៀកបំពាក់តាមអនឡាញ ដោយគ្រាន់តែដាក់កន្ត្រកសំនៀកបំពាក់ដែលស្លៀករួច ហើយមានគេមកដឹកដល់មុខផ្ទះទេ?
មាន App មួយឈ្មោះ Laundry App ដែលផ្លេតហ្វមថ្មីមិនធ្លាប់មានពីមុនមក ជាមួយសេវាកម្មបោកគក់សំលៀកបំពាក់តាមអនឡាញ។ មិនខុសអ្វីពីសេវាកម្មដឹកជញ្ជូនផ្សេងទៀតទេ យើងអាចហៅអ្នកដឹកជញ្ជូនរបស់ Laundry App ដោយផ្ទាល់ នៅពេលដែលយើងមានសំលៀកបំពាក់ត្រូវបោក។
App Laundry មានសេវាកម្មជាច្រើនមុខដូចជា ការបោកនឹងម៉ាស៊ីន ការបោកនឹងដៃ ការបោកស្ងួត ការអ៊ុតតែម៉្យាង សេវាកម្មរហ័ស និងសេវាកម្មផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែសម្លៀកបំពាក់ទេ បើលោកអ្នកចង់បោកស្បែកជើង កាតាប វាំងនន ព្រុំ មុង អង្រឹងខ្នើយ និងពូកជាដើម គឺសុទ្ធតែមានសេវាកម្មបោកជូនបានទាំងអស់។
នេះគឺជាសេវាកម្មល្អមួយ និងមិនសូវមានទេនៅស្រុកខ្មែរយើង។ ប្រសិនបើលោកអ្នកត្រូវការសេវាកម្មនេះ អាចចូលទៅក្នុង Play Store ឬ App Store រួចអាចយក។ សម្រាប់របៀបប្រើប្រាស់ គឺងាយស្រួលខ្លាំងមែនមែន ព្រោះមិនមានអ្វីស៊ាំញ៉ាំ និងមានអក្សរខ្មែរស្រាប់ ងាយស្រួលមើល។
អត្ថបទដោយ៖ ផែន ផាន់ណា