ពិបាកសួរតម្លៃដី? មកស្គាល់ App ខ្មែរមួយនេះ ប្រាប់បានសឹងគ្រប់កន្លែង ឱ្យតែតំបន់មានសក្កដានុពលខ្ពស់
ផែន ផាន់ណា
APRIL 26 2022
គន្លឹះល្អៗ
1.4 K views
1 min read

បច្ចុប្បន្ននេះវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើង កំពុងមានការរីកចម្រើន ព្រោះតម្រូវការដីរបស់មនុស្ស មានកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញកត្តាតម្រូវការនេះហើយ ទើបតម្លៃដីនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមហក់ឡើងយ៉ាងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលយើងអាចនិយាយបានថាតាមសឹងមិនទាន់។

សម្រាប់អ្នកដែលកំពុងរកស៊ីលើវិស័យអចលនទ្រព្យ ឬចង់ស្វែងរកទិញដីតាមតំបន់សក្កដានុពល ថ្ងៃនេះ Technology Cambodia សូមណែនាំ App ខ្មែរយើងមួយឈ្មោះ Khmer Home ដែលយើងអាចចូលទៅមើលតម្លៃដីនៅតាមតំនប់ជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅកន្លែងដីដែលកំពុងមានសក្កដានុពលខ្ពស់។

Photo 2022 04 26 16 14 34

រៀបមើលតម្លៃដីនៅតាមតំបន់សក្កដានុពល ដំបូងយើងគ្រាប់តែទាញយក App នេះ រួចធ្វើការជ្រើសរើសយកមុខងារ វាយតម្លៃដី (ដូចបង្ហាញក្នុងរូបខាងក្រោម) បន្ទាប់យើងគ្រាន់តែរំកិល Map ឱ្យចំតំបន់ដែលយើងចង់ដឹងតម្លៃដី រួចចុចយកពីថា វាយតម្លៃ យើងនឹងបានឃើញតម្លៃដែលបង្ហាញ ដូចឧទាហរណ៍ក្នុងរូបស្រាប់។

2022 04 25 14 14 55

ទាញយក App: iOS , Andriod 

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia