២០២៣ ចង់ចេះកាត់វីដេអីខ្លីៗ ទុករកលុយលើហ្វេសប៊ុក ឬយូធូប កម្មវីធីពីរនេះជួយបាន
ផែន ផាន់ណា
JANUARY 10 2023
នវានុវត្តន៍
5.2 K views
2 mins read

ចង់កាត់តវីដេអូ គឺមិនចាំបាច់ទាល់តែមាន កុំព្យូទ័រថ្លៃៗ ឬចំណាយលុយច្រើនទេ ពោលគឺលោកអ្នកអាចប្រើទូរស័ព្ទដៃ ដែលអ្នកទាំងអស់គ្នាមាន យកមកកាត់វីដេអូមួយ ដែលមានភាពទាក់ទាញ ទទួលយកបាន និងអាចយកវីដេអូនោះ ទៅរកលុយចេញពីយូធូប ហ្វេសប៊ុកបានទៀតផង។ Technology Cambodia សូមណែនាំប្រភេទកម្មវិធីកាត់តវីដេអូចំនួន២ ដែលជាកម្មវិធីកំពុងទទួលបានការប្រើច្រើន ពីសំណាក់មនុស្សនៅជុំវិញពិភពលោក៖

១. VN : នេះគឺជាកម្មវីធីកាត់តវីដេអូកំពុងពេញនិយម ហើយនៅលើកម្មវិធីមួយនេះ ក៏មានមុខងារពិសេសៗ ដែលអាចជួយឱ្យលោកអ្នកកាត់តវីដេអូ មើលទៅទាក់ទាញ ជាងមុន។ នៅលើកម្មវិធីនេះលោកអ្នកអាចជ្រើសរើស Template ស្រាប់ៗ, ដាក់ Fillter, Speed, Split Video, Trim, FX, Extract, Volume, BG, Border, Fill, Crop, Rotate, Mirror, Flip, Freeze, Reverse, Zoom និង Forward ជាដើម។​ គូសបញ្ជាក់ថា កម្មវិធីនេះក៏អនុញ្ញាតឱ្យលោកអ្នកលុបម៉ាកចេញ ដូច Capcut ខាងលើដែរ។​ អាចទាញយកបាន ទាំងនៅលើ App Store និង Play Store។

Vn editor images libres de droit, photos de Vn editor | Depositphotos

App Review] VN Video Editor: A Quick & Pro Video Editor - realme Community

២. Capcut : កម្មវិធីនេះគឺច្បាស់ជាមានបងប្អូនយើងជាច្រើនបានស្គាល់ ដោយមានអ្នកខ្លះប្រើញឹកញាប់ និងអ្នកខ្លះទៀតពុំសូវបានប្រើទេ។ កម្មវិធីមួយនេះវាអាចជំនួសឱ្យការកាត់វីដេអូខ្លីៗនៅលើកុំព្យូទ័រ ពោលអ្នកទាំងអស់គ្នាអាចយករូបភាព មកធ្វើជាកម្រងវីដេអូ, Voice Over, កាត់វីដេអូបញ្ចូលគ្នា, ដាក់ Animation និង Effect ស្អាតៗ ជាច្រើនទៀត។ ចំណុចពិសេសមួយទៀត នៅលើ Capcut នេះ គឺលោកអ្នកអាចដាក់ Logo របស់ Capcut ចេញបាន ពោលគឺមិនកាត់តវីដេអូសដោយមិនជាប់ម៉ាកសញ្ញាឡើយ។ អាចទាញយកបានទាំងនៅលើ App Store និង Play Store។

Trucos Avanzados para Editar en CapCut Cualquier Vídeo Como un Profesional  | Mira Cómo Se Hace

CapCut | All-In-One Video Editing Software

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia