អាជ្ញាធរអគ្គិសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធី EAC App ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណឯកជន ក្នុងការពិនិត្យមើលព័ត៌មានវិក្កយបត្រ, អត្តសញ្ញាណអ្នកប្រើប្រាស់, ប្រវត្តិនៃការប្រើប្រាស់, បរិមាណថាមពលប្រើប្រាស់ប្រចាំខែ, ព័ត៌មានឬសេចក្តីជូនដំណឹងអំពីស្ថានភាពនៃផ្គត់ផ្គង់អគ្គិសនី, តារាងថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់, ច្បាប់ស្តីពីអគ្គិសនី បទប្បញ្ញត្តិ សេចក្តីសម្រេចផ្សេងៗ និងបញ្ជីថ្លៃលក់អគ្គិសនី តាមរយៈទូរសព្ទដៃ ដោយគ្រាន់តែទាញយក(Download) កម្មវិធី EAC App រួចធ្វើការចុះឈ្មោះ និងបញ្ចូលព័ត៌មានក្នុងវិក្កយបត្រចំនួនពីរខែប៉ុណ្ណោះ។