ចង់ឃើញអ្នកជំនាញនៅកម្ពុជាសម្បូរចំណេះដឹងជាសកល សហស្ថាបនិក DAILYPLUS បង្កើត App អប់រំជំនាញ និងអាជីវកម្មជាភាសាខ្មែរ
ផែន ផាន់ណា
•
JANUARY 17 2023
•
PR
•
2 mins read
•

បច្ចុប្បន្ននេះ អ្នកជំនាញនៅកម្ពុជាមានបញ្ហាប្រឈមមួយចំនួន ដូចជាខ្វះពេលវេលាសិក្សា មិនសូវសំបូរ ស្ថាប័នបណ្តុះបណ្តាលជំនាញដែលមានគុណភាពខ្ពស់ និងសូវមានមាតិកាអប់រំសំបូរបែបជាដើម។ នេះជាការលើកឡើងរបស់លោក ពេជ្រ ពិសាល សហស្ថាបនិកស្ថាប័នបណ្តុះបណ្តាល DAILYPLUS។

េ

ស្ថាបនិកស្ថាប័នអប់រំ ខាងលើ បានលើកឡើងថាស្ថាប័នមួយអាចអភិវឌ្ឍទៅប្រកបដោយនិរន្តរភាពបាន លុះត្រាតែស្ថាប័ននោះមានធនធានមនុស្សប្រកបដោយសក្តានុពល តែកន្លងមកបញ្ហាប្រឈមដែល ធ្វើឱ្យយើងបាត់បង់ផលិតភាពគឺបញ្ហាចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ។ លោកថា ក្រុមហ៊ុនជាច្រើន បានប្រគល់តួនាទីដល់បុគ្គលិកខ្ពស់ជាងចំណេះដឹងដែលគេមាន ហេតុនេះហើយទើបធ្វើឱ្យការគ្រប់គ្រង ដំណើរការទាំងមូលអាចនឹងជួបឧបសគ្គច្រើនប្រសិនបើបុគ្គលិកទាំងអស់នោះមិនបានសិក្សាបន្តដើម្បីឱ្យមានចំណេះដឹងស្មើនឹងតួនាទីរបស់ខ្លួន ឬមិនបានសិក្សាជាប្រចាំដើម្បីយកចំណេះដឹងទៅអភិវឌ្ឍ ស្ថាប័ន។

១

4

លោក ពេជ្រ ពិសាល បាននិយាយថា៖ “បញ្ហាទាំងអស់នេះមិនមែនមកពីស្ថាប័ន ហើយក៏មិនមែនមក ពីបុគ្គលិកទាំងស្រុងដែរ។ អ្វីដែលជាបញ្ហាប្រឈមគឺយើងមិនទាន់មានស្ថាប័នដែលមានភាពបត់បែន ខ្ពស់ និងមិនទាន់មានមាតិការអប់រំដែលសាកសមជាមួយនឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញក្នុង ស្រុកនៅឡើយ”។

ជាដំណោះស្រាយអ្នកអប់រំខាងលើបានបង្កើត DAILYPLUS Online learning APP ដើម្បីផ្តល់ ជាជម្រើសថ្មីដល់អ្នកជំនាញនានាដែលចង់អភិវឌ្ឍសមត្ថភាពបន្ថែម ដោយភាពងាយស្រួល និងបត់បែន ខ្ពស់។ ជាមួយ DAILYPLUS Online learning ទាំងអ្នកដែលមានជំនាញស្រាប់ រួមទាំងម្ចាស់អាជីវកម្ម នានា អាចសិក្សា បានតាមរយៈបច្ចេកវិទ្យា និងមានប្រព័ន្ធតាមដានការសិក្សា ឬដាក់ពិន្ទុច្បាស់លាស់។ មេរៀនដែលអ្នកសិក្សាអាចរៀនបានសុទ្ធតែផលិតដោយអ្នកជំនាញឆ្នើមមកពីវិស័យជាច្រើនដូចជាអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ អ្នកជំនាញគ្រប់គ្រង សាស្រ្តាចារ្យផ្នែកធនធានមនុស្ស រួមទាំងម្ចាស់អាជីវកម្ម ដែលមានចំណេះដឹង និងបទពិសោធន៍ជាច្រើនផ្សេងទៀត។ អ្នកសិក្សាអាចចំណាយពេលសិក្សា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់កសាងអនាគតលើគ្រប់វិស័យ ឱ្យកាន់តែប្រសើរទាំងអស់គ្នា។

6

https://youtu.be/Xto8kEvStfM

លោកអ្នកអាចទាញយកកម្មវិធី DAILYPLUS​ Online ដើម្បីអភិវឌ្ឍជំនាញបាន តាមរយៈតំណរ: https://onelink.to/zphpqs

ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ (+855) 099 973 549 l 069 410 420

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia