https://tech-cambodia.com/cms/assets/f7465c27-73f2-4763-95af-76675c3701d7
សម្លរឆ្ងាញ់ដោយសារគ្រឿង! តែបើស្លរមិនឆ្ងាញ់ អនុវត្តន៍តាម App ៣នេះ បង្រៀនមួយចប់
ផាន់ណា - Phanna
JANUARY 24 2023
ច្នៃប្រឌិត
8.4 K views
2 mins read

មេផ្ទះសម័យឌីជីថល មិនត្រឹមតែដាំស្លរតាមទម្លាប់ធម្មតាទេ ពោលគឺត្រូវចេះកែច្នៃទាំងរស់ជាតិ សោភ័ណភាព និងគុណភាពឱ្យម្ហូបអាហារកាន់តែមានភាពទាក់ទាញ ពីមួយជំនាន់ ទៅមួយជំនាន់។ ដើម្បីចូលរួម ផ្ដល់ជាគំនិតធ្វើម្ហូប ឱ្យម្ហូបនោះកាន់តែមានឱជារសឆ្ងាញ់ Technology Cambodia សូមណែនាំ App ខ្មែរចំនួន៣ ដែលអាចជួយបង្រៀនធ្វើម្ហូបដោយឥតគិតថ្លៃ៖

១. Khmer Cooking Recipe : នេះគឺជា App របស់ខ្មែរ ដែលបង្ហៀន និងប្រាប់ពីរូបមន្តល្អៗ ក្នុងការធ្វើម្ហូប សម្រាប់បុរស ឬស្ត្រីអនុវត្តន៍តាម។ នៅក្នុង App នេះបានបែងចែកនូវប្រភេទម្ហូបខ្មែរដូចជា ប្រភេទសាច់ មុខម្ហូបប្រចាំថ្ងៃ មុខម្ហូបថ្មី សម្លរឆា សម្លរស្ងោរ អាំង/ចៀន និងម្ហូបផ្សេងៗទៀត។ គូបញ្ជាក់ថា នៅពេលបងប្អូន ចង់ចេះធ្វើម្ហូបណាមួយ គ្រាន់តែចុចចូលមើល នៅគេនឹងលម្អិតពីរៀបធ្វើ គ្រឿងផ្សំ មួយចប់ឱ្យអ្នកទាំងអស់គ្នាអាចធ្វើតាមបាន។

Gr

២. Khmer Cooking Video : នៅលើ App នេះគឺប្រមូលផ្ដុំទៅដោយវីដេអូធ្វើម្ហូបជាច្រើនរយមុខ។ មិនតែប៉ុណ្ណោះ តាមវីដេអូនីមួយៗ សុទ្ធតែបានបង្ហាញពីវិធីសាស្រ្ត គ្រឿងផ្សំ  របៀបធ្វើ និងលម្អិតព័ត៌មានមួយចំនួនទៀត។ ក្នុង App នេះដែរគេបានបែងចែកជាប្រភេទវីដេអូថ្មីៗ ប្រភេទសាច់គោ ប្រភេទសាច់ជ្រូក សាច់មាន់ ត្រី គ្រឿងសមុទ្រ បង្អែម និងវីដេអូទាក់ទងនឹងការធ្វើម្ហូបជាច្រើនទៀត។

Rg

៣. Khmer Food : មិនខុសគ្នាពី App ទី១ប៉ុន្មានទេ នៅលើ App Khmer Food ក៏បានបង្ហាញនូវិធីសាស្ត្រ រូបមន្ត និងរបៀបធ្វើម្ហូបជាច្រើនមុខ សម្រាប់មេផ្ទះទាំងបុរសនឹងស្រ្តីចូលទៅរៀន។ ក្នុង App នេះគេបានលម្អិតពីគ្រឿងផ្សំ វិធីធ្វើ ជាលក្ខណៈអក្សរ មិនមានជាវីដេអូនោះទេ។

ឹរងឹង

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth