សាំងឡើងក៏ឡើងទៅ! មកស្គាល់ App ជិះឡានក្រុង មើលចំណតឡាន និងដឹងឡានបើកដល់ណាហើយ
ផែន ផាន់ណា
MARCH 16 2022
យានយន្ត
1.2 K views
1 min read

ព្រឹត្តិការណ៍ពិភពលោករវាងសង្គ្រាមរ៉ុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងសាំងសាកលលោក កើនឡើងខ្លស់។ ក្នុងនោះដែរតម្លៃប្រេងសាំងនៅកម្ពុជា បានហក់ឡើងគួរឱ្យកត់សម្គាល់។ ដើម្បីកាត់បន្ថយការចំណាយថវិការច្រើនលើថ្លៃសាំង ចាបខៀវ សុំណែនាំ App ជិះឡានក្រុង ដើម្បីសម្រួលការធ្វើដំណើរដល់បងប្អូន នៅក្នុងរាជធានីភ្នំពេញ។

D

App City But គឺជាកម្មវិធីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដែលបង្ហើតឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅរាជធានីភ្នំពេញ។ App នេះមានមុខងារបង្ហាញចំណតឡានក្រុងទាំងអស់ក្នុងក្រុងភ្នំពេញ និងអាចមើលដឹងថា ឡានក្រុងកំពុងបើកបរដល់ចំណុចណាហើយ ដើម្បីងាយស្រួលដល់យើងរង់ចាំ កុំឱ្យខាតពេលវេលា។

Fv

មានចំណតឡានក្រុងរាប់រយកន្លែង និងឡានក្រុងជាច្រើនគ្រឿង កំពុងតែធ្វើចរាចរណ៍រាល់ម៉ោងធ្វើការ ពីព្រឹកដល់យប់ ដូច្នេះហើយលោកអ្នកដែលមិនចង់ធ្វើដំណើរ ដោយយានយន្តផ្ទាល់ខ្លួន អាចងាកមកជិះរថយន្តក្រុងជំនួសវិញបាន។ មួយវិញទៀតការជិះរថយន្តក្រុង ក៏អាចសន្សំសំចៃប្រាក់កាស និងធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរទៀតផង។

អ្វីដែលកាន់តែចំណេញមួយកម្រិតទៀតនោះចំពោះអ្នកមានកាតសិស្ស ព្រះសង្ឃ ជនពិការ ស្ត្រីមានផ្ទៃពោះ សុទ្ធតែអាចជិះរថយន្តក្រុងបាន ដោយឥតគិតថ្លៃឡើយ។ សម្រាប់អ្នកចង់បាន App នេះ អាចទាញយកបានទាំងនៅលើ App Store និង Play Store ដោយមិនគិតថ្លៃឡើយ។

Photo 2022 03 16 16 09 39

ទាញយក App: Android 

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia