សម្រាប់អ្នកដែលទើបនឹងរៀបបើកបរដំបូងៗ ឬអ្នកចេះបើកបរហើយ តែចង់រៀនទ្រឹស្ដី ឬផ្លូវច្បាប់បើកបរផ្សេងៗ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្កើត App មួយជួយសម្រួលដល់អ្នកចង់ប្រឡងសាកល្បង ឬរៀនទ្រឹស្ដីបើកបរបន្ថែមផងដែរ។
App នេះមានឈ្មោះថា Cambodia Driver Rules ដែលជាកម្មវិធីមួយ ប្រមូលផ្ដុំទៅដោយទ្រឹស្ដីនៃការបើកបរ ប្រឡងសាកល្បង លេងកំសាន្ត ច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។ បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ App នេះមានអត្ថបទប្រយោជន៍ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់៖
សម្រាប់អ្នកដែលបង់បាន App នេះអាចចូលទៅទាញយកបាន ទាំងនៅលើ App Store និង Play Store។ ក្រៅពី App Cambodia Driver Rules ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មាន App មួយចំនួនទៀតដូចជា Road Care ដែលប្រជាពលរដ្ឋ អាចថតផ្លូវខូច បង្ហោះចូលនៅក្នុង App នេះ ដើម្បីឱ្យក្រសួងបានដឹង និងសិក្សា ដើម្បីឈានទៅដល់ការជុសជួលផងដែរ។
អត្ថបទដោយ៖ ផែន ផាន់ណា