ទិញភាគហ៊ុនស្រួលណាស់! CSX ចេញ App ថ្មីមួយ ប្រើតែស្មាតហ្វូនទោះលុយ១ម៉ឺនរៀលក៏ទិញហ៊ុនបាន
ផែន ផាន់ណា
FEBRUARY 27 2022
គន្លឹះល្អៗ
1.2 K views
1 min read

នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកដែលកំពុងប្រឡូកក្នុងវិស័យផ្សារហ៊ុន ឬផ្សារមូលបត្រ និងអ្នកកំពុងស្វែងយល់ពីការជួយដូរហ៊ុនផ្សេងនៅកម្ពុជា ដោយកាលពីពេលថ្មីៗនេះ ផ្សារមូលបត្រកម្ពុជា បានបញ្ចេញ App ថ្មីមួយ ឈ្មោះ CSX Trade ដែលធ្វើឱ្យយើងកាន់តែមានភាពងាយស្រួលជាងមុន មួយកម្រិត។

May be an image of text

App CSX គឺជាផ្លេតហ្វមមួយសម្រាប់ជួញដូរមូលបត្រ ឬហ៊ុន ដែលបានចុះបញ្ជីនៅ ផមក(ផ្សារមូលបត្រកម្ពុជា។ App នេះបានធ្វើឡើងទាំងស្រុងដោយក្រុមការងារបច្ចេកទេសផ្ទាល់របស់ ផមក ដោយយកលំនាំតាម និងរក្សានូវមុខងារសំខាន់ៗដែលមាននៅក្នុងប្រព័ន្ធជួញដូរចល័ត (MTS) ប៉ុន្តែមានបន្ថែមមុខងារសុវត្ថិភាព ការរចនាលម្អ  ពិសេសគឺការបន្ថែមនូវសមត្ថភាពប្រព័ន្ធមេដើម្បី អាចទទួលបញ្ជាបានច្រើនជាងមុខ និងរហ័សជាងមុន។

ប្រើ App CSX យើងចំណេញទៅលើរឿងចំនួន៥គឺ៖

  • វិនិយោគិនអាចដាក់បញ្ជាទិញលក់មូលបត្រ
  • ពិនិត្យមើលប្រតិបត្តិការមូលបត្រ
  • ត្រួតពិនិត្យសមតុល្យមូលបត្រ និងសាច់ប្រាក់ ក៏ដូចជា ការពិនិត្យមើលទិន្នន័យទីផ្សារ
  • ព័ត៌មានក្រុមហ៊ុនចុះបញ្ជី
  • និងព័ត៌មានទីផ្សារជាច្រើនទៀយ...។

គូសបញ្ជាក់ថាយើងអាចទាញយក App CSX បានទាំងនៅលើ App Store និង Play Store បានដោយឥតគិតថ្លៃ។

ទាញយក Android

ទាញយក IOS

No photo description available.

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia