ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបាននឹងចូលមកដល់នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ នេះ។ សម្របពេលនឹងការឈប់សម្រាក ប្រជាជនខ្មែរទាំងប្រុសទាំងស្រី ក៏ត្រៀមខ្លួនដើរលេងកំម្សាន្តផងដែរ។ ដើម្បីកុំឲ្យពេលដើរលំហែ ពិបាកស្វែករកផ្ទះសំណាក់ សណ្ឋាគារ ឬអូតែលល្អៗគេង ថ្ងៃនេះយើងសូមណែនាំ App នេះធំៗចំនួន២ ដែលយើងអាចចូលទៅកក់ ឬ Booking កន្លែងស្នាក់នៅ ឬផ្ទះសំណាក់បានមុខពីរបីថ្ងៃ និងច្រើនថ្ងៃ៖
១. Booking.com
App Booking.com គឺជា App ល្អមួយសម្រាប់អ្នកដែលមានដំណើរកំសាន្តក្នុងប្រទេសកម្ពុជា និងមិនទាន់មានកន្លែងគេង អាចធ្វើការកក់កន្លែងគេងមុនបានតាម App នេះ។ អ្វីដែលពិសេសនេះ ក្នុង App នេះក៏មាន Map បង្ហាញទីតាំងមកស្រាប់ ដែលយើងមិនចាំចាប់ជិះខ្លាចវង្វេងផ្លូវ ឬរកកន្លែងដេកមិនឃើញ ហើយថែមទាំងអស់ហៅឡានតាក់ស៊ីជិះបានទៀតផង។ សម្រាប់អ្នកដែលធ្វើដំណើរទៅខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពត កែប កោះកុង ភ្នំពេញ និងខេត្តខ្មែរជាច្រើន។ អាចទាញយកបានទាំងនៅលើ App Store និង Play Store។
២. App Agoda
លោកអ្នកអាចចូលទៅកក់ផ្ទះសំណាក់មុនដំណើរកម្សាន្តបាន តាមរយៈ App ឬ Website Agoda ទាំងផ្ទះសំណាក់នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសដូចដែលបានរៀបរាប់មកខាងលើ។ មិនត្រឹមតែកន្លែងស្នាក់នៅទេ នៅលើ App ឬវេបសាយរបស់ Agoda ក៏បានប្រាប់ពីកន្លែងលេងកំសាន្តល្អៗ ដែលមាននៅក្នុងប្រទេសនីមួយៗផងដែរ។ អាចចូលទៅទាញយកឥឡូវនៅនេះ តាមរយៈ App Store និង Play Store ឬចូលទៅកាន់វេបសាយ Agoda ផ្ទាល់។
អត្ថបទដោយ៖ ផែន ផាន់ណា