នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ បើយោងតាមសារជូនដំណឹងពី App បាគង បានឱ្យដឹងថា បាច់ពីម៉ោង ២២:00 នាទី ថ្ងៃ១៧ ខែមករា ឆ្នាំ២០២២ ដល់ម៉ោង ២៣:00នាទី ថ្ងៃដដែល រាល់ប្រតិបត្តិការតាមរយៈបាគង មិនអាចធ្វើបានទេ ដោយមូលហេតុប្រព័ន្ធបាគង នឹងធ្វើបច្ចុប្បន្នកម្មផ្នែកបច្ចេកទេស។
ដូច្នេះហើយសូមបងប្អូនដែលតែងតែប្រើប្រាស់ App បាគង សូមជ្រាបជាមុន ដើម្បីងាយស្រួលដល់ដំណើរការវេលុយឆ្លងធនាគារ។ គូសបញ្ជាក់ថាការធ្វើបច្ចុប្បន្នកម្មនេះ មានរយៈពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើរួច App នឹងដំណើរការធម្មតាវិញ។