នេះជាការផ្ដល់ភាពងាយស្រួលមួយទៀត ដល់សិស្សដែលនឹងត្រូវប្រឡងបាក់ឌុប ឬមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះ ដើម្បីដឹងពីលទ្ធផលនៃការប្រឡងមុន តាមរយៈការប៉ានស្មានពិន្ទុតាមមុខវិជ្ជាដែលខ្លួនបានធ្វើ រួចយកមកគណនាក្នុង App មួយដែលមានឈ្មោះថា “គណនាបាក់ឌុប ឬ Bac II Calculator” នោះលទ្ធផលនឹងបង្ហាញឱ្យបេក្ខជនប្រឡងបានដឹង។
ថ្វីត្បិតថាការប្រឡងមិនទាន់បានដំណើរការក៏ពិតមែន ប៉ុន្តែបេក្ខជនអាចចាប់ផ្ដើមមើលពីសមត្ថភាពរបស់ខ្លួនពេលនេះ ដើម្បីឈានដល់ការបញ្ចូលពិន្ទុតាមមុខវិជ្ជាដែលខ្លួនគិតថាធ្វើបានប៉ុនណា។ ២៣៧ ជាពិន្ទុសម្រាប់កំណត់ថាជាប់ ប្រសិនបើបេក្ខជនទទួលបានលើសនេះ ប៉ុន្តែបើក្រោម ២៣៧ នេះ ច្បាស់ជាធ្លាក់ជាមិនខាន។
ដើម្បីគណនាពិន្ទុតាមមុខវិជ្ជានីមួយៗបាន បេក្ខជនគ្រាន់តែចូលទៅទាញយក App ខាងលើ រួចចូលទៅក្នុង App ហើយជ្រើសរើសថា មុខវិជ្ជាវិទ្យាសាស្ត្រសង្គម និងសង្គម។ បន្ទាប់ពីរើសរួច បេក្ខជនប្រឡង អាចវាយបញ្ចូលពិន្ទុសាកល្បងតាមមុខវិទ្យាដែលខ្លួនអាចធ្វើបាន។ នៅពេលវាយបញ្ចូលពិន្ទុរួច សូមចុចយកពាក្យថាបង្ហាញលទ្ធផល នោះបេក្ខជននឹងអាចស្មានដឹងថា ខ្លួនឯងមានឱកាសជាប់ប៉ុណ្ណាហើយ៕
អត្ថបទដោយ៖ ផែន ផាន់ណា