កន្លងមកយើងវាស់វែងដីស្រែចម្ការ ដីលំនៅឋាន ទាំងក្នុងក្រុងឬជនបទ ដោយប្រើម៉ែត្រ ដើម្បីដឹងពីប្រវែងជាក់លាក់ណាមួយងាយស្រួលបោះព្រំប្រទល់ដី ឬធ្វើរបងជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ ម្ចាស់ដីមិនចាំចាប់ទៅដល់ទីតាំងដី ហើយកាន់ម៉ែត្រដើរវាស់កណ្ដាលថ្ងៃក្ដៅចែស នាំតែហត់នោះទេ ព្រោះនៅខ្មែរយើង មាន App មួយឈ្មោះ Area Measure By GPS(វាស់ដីដីតាម GPS) ដែលម្ចាស់ដីអាចវាស់ប្រវែងដីរបស់ខ្លួនតាម GPS ភ្លាមៗបាន។
ប្រសិនបើលោកអ្នកចង់ដឹងទំហំដី ដូចដីស្រែ ដីឡូតិ៍ ដីលំនៅឋាន ឬក្នុងក្រុងជាដើម អាចប្រើ App Area Measure By GPS សម្រាប់វាស់វែងបាន ព្រោះនៅក្នុង App នេះមានមុខងារមួយ ជួយឱ្យយើងអាចវាស់ដីក្នុង Google Map បានយ៉ាងងាយ។ ជាមួយគ្នានេះដែរ ក្នុង App នេះបានភ្ជាប់មកជាមួយនូវមុខងារចំននួន៤គឺ ផ្ទៃក្រឡា(សម្រាប់វាស់ដី) ចម្ងាយ(សម្រាប់វាចម្ងាយ) ត្រីវិស័យ(សម្រាប់មើលទិស) ចុងក្រោយគឺ បំប្លែង(សម្រាប់បំប្លែងខ្នាតរបស់ម៉ែត្រ)។
គូសបញ្ជាក់ថា ដើម្បីវាស់វែងទំហំផ្ទៃដីឱ្យត្រូវតាមទៅតាមទំហំ សូម្បីដៅចំណុចឱ្យត្រូវតាមអ្វីដែលជារបស់យើង ព្រោះវាអាចនឹងខុសម៉ែត្រដែរ ប្រសិនបើលោកអ្នកដៅចំណុចមិនចំ។
ទាញយក App: Android
ទាញយក App: iOS
អត្ថបទដោយ៖ ផែន ផាន់ណា