ចូលចិត្តទិញអនឡាន ត្រូវដឹងរឿង៧នេះ កុំឲ្យសុខៗចាញ់បោកជនខិលខូច អស់ទាំងលុយ បាត់ទាំងទិន្ន័យសំខាន់ៗ
ផែន ផាន់ណា
MAY 25 2026
គន្លឹះល្អៗ
37 views
2 mins read

ការទិញទំនិញអនឡាញផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ប៉ុន្តែតើអ្នកប្រាកដទេថាព័ត៌មានផ្ទាល់ខ្លួន និងសាច់ប្រាក់របស់អ្នកមានសុវត្ថិភាព? ស្របពេលដែលការទិញទំនិញតាមអ៊ីនធឺណិតកំពុងពេញនិយម ហានិភ័យពីជនខិលខូច (Hacker) ក៏មានច្រើនដូចគ្នា។ មុននឹងសម្រេចចិត្តចុចទូទាត់ប្រាក់ (Check Out) សូមស្វែងយល់ពីគន្លឹះសំខាន់ៗទាំង ៧ ខាងក្រោមនេះសិន។ ដើម្បីធានាបាននូវការទិញទំនិញប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព សូមអនុវត្តតាមចំណុចទាំងនេះ៖

  • ១. ប្រើប្រាស់គេហទំព័រដែលមានសុវត្ថិភាព៖ ត្រូវរកមើលរូបតំណាង "ចាក់សោ" នៅត្រង់របារអាសយដ្ឋាន (Address bar) នៃកម្មវិធីរុករករបស់អ្នក ហើយត្រូវប្រាកដថា URL នោះចាប់ផ្តើមដោយ "https://" ជានិច្ច។

  • ២. ជៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈ៖ គួរប្រើប្រាស់បណ្តាញអ៊ីនធឺណិតឯកជន (Personal Data) ដែលមានសុវត្ថិភាព ដើម្បីការពារកុំឱ្យ Hacker អាចលួចចូលប្រព័ន្ធព័ត៌មានរបស់អ្នកបាននៅពេលកំពុងទិញអីវ៉ាន់។

  • ៣. ប្រើពាក្យសម្ងាត់ (Password) ឱ្យបានរឹងមាំ៖ បង្កើតពាក្យសម្ងាត់ផ្សេងៗគ្នាសម្រាប់គេហទំព័រទិញទំនិញនីមួយៗ ហើយអ្នកគួរពិចារណាប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) ដើម្បីកាន់តែមានសុវត្ថិភាព។

  • ៤. ទិញនៅលើគេហទំព័រដែលមានកេរ្តិ៍ឈ្មោះច្បាស់លាស់៖ គួរជ្រើសរើសទិញទំនិញតែនៅលើគេហទំព័រ ឬប្រភពណាដែលអ្នកធ្លាប់ស្គាល់ ធ្លាប់លឺឈ្មោះ និងអាចទុកចិត្តបានប៉ុណ្ណោះ។

  • ៥. ត្រួតពិនិត្យគណនីរបស់អ្នកជាប្រចាំ៖ ត្រូវតាមដាន និងពិនិត្យមើលរបាយការណ៍ធនាគារ ឬកាតឥណទានរបស់អ្នកជារឿយៗ ដើម្បីរកមើលក្រែងមានប្រតិបត្តិការសាច់ប្រាក់ណាមួយដែលគ្មានការអនុញ្ញាត។

  • ៦. ប្រើប្រាស់ប័ណ្ណឥណទាន (Credit Cards) ឬសេវាទូទាត់ប្រាក់ផ្លូវការ៖ ការប្រើប្រាស់កាតឥណទាន ឬសេវាទូទាត់ប្រាក់ដែលត្រឹមត្រូវ អាចជួយការពារអ្នក និងផ្តល់ភាពងាយស្រួលក្នុងការទាមទារ ឬទប់ស្កាត់ប្រតិបត្តិការខុសប្រក្រតី។

  • ៧. ប្រយ័ត្នចំពោះការផ្តល់ជូនដែល "ល្អជ្រុលពេក"៖ ប្រសិនបើលក្ខខណ្ឌនៃការទិញលក់ ឬការបញ្ចុះតម្លៃនោះមើលទៅហាក់ដូចជាចំណេញខ្លាំងពេកខុសធម្មតា ត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចជាអន្ទាក់នៃការបោកប្រាស់។

  • ការការពារខ្លួនអ្នកនៅលើប្រព័ន្ធអ៊ីនធឺណិត មិនមែនជារឿងស្មុគស្មាញនោះទេ ប្រសិនបើអ្នកប្រុងប្រយ័ត្ន និងអនុវត្តតាមគន្លឹះទាំង ៧ នេះជារៀងរាល់ដងមុនពេលទិញទំនិញ។

    645372085 918843110844557 5686914211312370998 N.jpg

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia