ថ្មីៗនេះមូលនិធិគន្ធបុប្ផាបានប្រកាសពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជារយ:ពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ។ សម្រាប់បងប្អូនដែលចង់ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរគន្ធបុប្ផា អាចចូលរួមតាមរយ:ធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា។
ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជន ដែលចង់ជួយថវិកាទៅដល់មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យផ្សេងទៀត ចាបខៀវសូមបង្ហាញ App ធនាគារនៅកម្ពុជាយើងចំនួន២ ដែលមានមុខងារចូលទៅបរិច្ចាគថវិការផ្ទាល់ខ្លួន ជូនដល់មន្ទីពេទ្យខាងលើ ប្រកបដោយសុវត្ថិភាព និងជាកុងធនាគារពិត របស់មន្ទីរពេទ្យខាងលើ៖
App ACLEDA : នៅលើ App របស់ធនាគារ ACLEDA គឺមានមុខងារបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, មន្ទីរពេទ្យកុមារអង្គរ, និងអង្គការមួយចំនួនទៀត។ សម្រាប់របៀបចូលទៅបរិច្ចាគ សូមចុចចូលទៅក្នុង App រួចចុចមើលមុខងារ “បង់ប្រាក់” បន្ទាប់មកចុចលើពាក្យ “សប្បុរសធម៌ និងការបរិច្ចាគ” រួចជ្រើសរើសមន្ទីរពេទ្យណាមួយ ដែលលោកអ្នកចង់បរិច្ចាគ។
App ABA : នៅលើ App ABA លោកអ្នកអាចចូលទៅបរិច្ចាគថវិការផ្ទាល់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារអង្គរ និងអង្គការមួយចំនួនទៀត ដោយចូលទៅក្នុង App ABA រួចចុចនៅលើមុខងារ “ទូទាត់ប្រាក់” បន្ទាប់មកចុចមុខងារ “សប្បុរសធម៌ និងការបរិច្ចាគ” និងយើងនឹងឃើញកន្លែងដែលយើងអាចចូលទៅបរិច្ចាគជាច្រើន រួមមានទាំងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជាច្រើនទៀត។
គូសបញ្ជាក់ថា នៅមាន App របស់ធនាគារក្នុងប្រទេសកម្ពុជាជាច្រើនទៀត ដែលមានមុខងារបរិច្ចាគថវិកាជូនដល់មន្ទីររពេទ្យគន្ធបុប្ផា ដូចជា Wing, ស្ថាបនា និងធនាគារជាច្រើនទៀត៕
អត្ថបទដោយ៖ ផែន ផាន់ណា