បច្ចុប្បន្ននេះបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការងាររបស់មនុស្ស ទាំងការរស់នៅ រកស៊ី សិក្សារៀនសូត្រជាដើម។ អ្វីដែលពិសេសនោះ សូម្បីតែអ្នកលក់ស្បែកជើង ក៏កាន់តែងាយស្រួលដែរ ខណៈគេមាន App ជួយលស្បែកជើង ដោយគ្រាន់តែថតរូបជើង នោះ AI(បញ្ញាសិប្បនិមិត្ត) នឹងបំពាក់រូបភាពស្បែកជើងឱ្យសមតាមទំហំនៃជើងរបស់យើងបានភ្លាមៗ។
App Wanna Kicks គឺជាកម្មវិធីដ៏ល្បីមួយ សម្រាប់អ្នកដែលចូលចិត្តប្ដូរម៉ូដស្បែកជើងយីហោល្បីៗ អាចចូលទៅលស្បែកជើងបានគ្រប់ម៉ូដគ្រប់ម៉ាក ដូចជា adidas, Nike, Puma, Jordan, Superme ជាដើម។ យើងសុទ្ធតែអាចចូលទៅលបានទាំងអស់គ្នា ដោយគ្រាន់តែទាញយក App Wanna Kicks រួចបើកមុខងារកាមេរ៉ានៅក្នុងកម្មវិធី ហើយថតជើងរបស់យើង ឬនរណាម្នាក់ នោះ AI នឹងបង្ហាញរូបស្បែកជើងនៅលើជើងរបស់អ្នកយ៉ាងសាកសម។
គូសបញ្ជាក់ថា នៅបរទេសគេនិយមប្រើ App នេះដើម្បីល និងនឹងទិញ ឬអាចជំនួសការលស្បែកជើងនៅក្នុងហាងផ្ទាល់។ មួយវិញទៀត រាល់ស្បែកជើងទាំងអស់នៅលើ App នេះសុទ្ធតែមានតម្លៃមកជាមួយស្រាប់ និងជាម៉ូដពិត តាមយីហោល្បីនីមួយៗ។ ដូច្នេះប្រសិនហើយយើងលហើយ គិតថាសម ហើយចង់ទិញ អាចរកមើលនៅតាមបណ្ដាផ្សារទំនើបដែលមានលក់ប្រេនឬយីយោស្បែកជើងទាំងនោះ។
ទាញយក៖ Android
ទាញយក៖ iOS
អត្ថបទដោយ៖ ផែន ផាន់ណា