ទុក្ខជាន់ទុក្ខ! អាមេរិកដាក់បញ្ចូលវេបសាយរបស់ Alibaba ទាំងអស់ចូលបញ្ជីរខ្មៅ រកស៊ីលែងបាន
Sakada Techie
FEBRUARY 18 2022
អាជីវកម្ម 4.0
838 views
1 min read

យោងតាមអត្ថបទមួយចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី ១៨ ខែកុម្ភៈ​ ឆ្នាំ ២០២២ បានឱ្យដឹងថារដ្ឋាភិបាលអាមេរិកបានធ្វើការដាក់បញ្ចូលគេហទំព័រប្រភេទ E-commerce របស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent និង Alibaba ចូលទៅក្នុងបញ្ជីរខ្មៅ។

បញ្ជីរខ្មៅរបស់អាមេរិកដែលដាក់បញ្ចូលក្រុមហ៊ុនយក្សពីរធំៗនោះ មានវេបសាយទីផ្សារអនឡាញចំនួន ៧៧ កន្លែង ដែលពាក់ព័ន្ធទៅនឹងការលក់ផលិតផលក្លែងក្លាយ និង បញ្ហាកម្មសិទ្ធបញ្ញា ដោយក្នុងនោះមានទាំង Alibaba Aliexpress Taobao ផង។

សម្រាប់ Alibaba លើកឡើងថាខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីដោះស្រាយលើបញ្ហា កម្មសិទ្ធបញ្ញានេះ លើគ្រប់ផ្លេតហ្វមរបស់ខ្លួន ខណៈ Tencent ឯណោះប្រកែកដាច់អហង្ការមិនយល់ស្របជាមួយនឹងការសម្រេចរបស់រដ្ឋាភិបាលអាមេរិកឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia