https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
តោះចុះឈ្មោះ! ក្រសួងសហការជាមួយ Alibaba របស់ជេកម៉ា បើកវគ្គបង្រៀនពាណិជ្ជកម្មតាមអនឡាញឥតគិតថ្លៃ
ផាន់ណា - Phanna
JUNE 5 2023
អាជីវកម្ម 4.0
5.5 K views
2 mins read

ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្រសួងពាណិជ្ជកម្មមានកិតិ្តយសសូមជម្រាបជូនដល់សាធារណៈជនទាំងអស់់អោយបានជ្រាបថា ក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា​ Alibaba Netpreneur Masterclass នៅ ថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២៣​ ខាងមុខនេះ ក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។

តាមរយៈថ្នាក់បណ្ដុះបណ្ដាលនេះ​ សហគ្រិន និងម្ចាស់អាជីវកម្មនឹង ៖

- យល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល

- ស្វែងយល់ពីជំហានផ្សេងៗដើម្បីជម្រុញអាជីវកម្មអោយមានភាពយូរអង្វែងក្នុងសម័យឌីជីថល

- ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់

- ទទួលបានឱកាសចូលរួមថ្នាក់បណ្ដុះបណ្ដាលផ្ទាល់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។​

កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា គឺចាប់ពី ថ្ងៃទី ៥ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​​ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។ សម្រាប់លទ្ធផលអ្នកដែលត្រូវបានជ្រើសរើសចូលរៀននឹងទទួលបាននៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះកាលបរិច្ឆេទចូលរៀន នឹងចាប់ផ្ដើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្ដាហ៍ ហើយតម្រូវអោយរៀនជាភាសាអង់គ្លេស។ គួរបញ្ជាក់ផងដែរថា​ ការចូលរៀនថ្នាក់បណ្ដុះបណ្ដាលនេះគឺមិនមានបង់ថ្លៃទេ។ ចំពោះអ្នកដែលបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រនៅ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។​ សូមអរគុណ!352093405 251968430812764 3719400152690418960 N

 

 

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth