AI អានព័ត៌មានកំពុងល្បី គេប្រើច្រើន! តោះមកដឹងវេបសាយ និងរបៀបធ្វើ គ្រាន់តែបញ្ចូលអក្សរខ្មែរ អានឱ្យយើងតាមតុងសឹង១០០%
ផែន ផាន់ណា
SEPTEMBER 21 2023
ឌីជីថល
2.8 K views
1 min read

ស្របពេលបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំង​ ពិសេសគឺ AI បានចូលខ្លួនមកដោះស្រាយបញ្ហារបស់មនុស្សសឹងតែគ្រប់រឿង។​ តួយ៉ាង​ AI អាចជួយអានអក្សរឲ្យយើង បង្កើតបានទៅជាសំឡេងយ៉ាងពីរោះ។ ថ្ងៃនេះចាបខៀវ សូមណែនាំវេបសាយរបស់ក្រុមហ៊ុន​ Microsoft ដែលមានសមត្ថភាពខ្លាំង​ អាចជួយអានអក្សរ និងបញ្ចេញតុងខ្មែរបានយ៉ាងល្អ។

Clipchamp គឺជាកន្លែងកាត់តវីដេអូរបស់​ Microsoft ហើយនៅក្នុងនោះដែរ វាក៏មានមុខងារ Text to speech ដែលអាចជួយអានអក្សរខ្មែរ​ ទៅជាសំឡេងបានយ៉ាងល្អ​ និងត្រូវតាមសំនៀងខ្មែរ សឹងតែ៩៩ភាគរយ។ សម្រាប់របៀបប្រើ លោកអ្នកគ្រាន់តែចូលទៅកាន់វេបសាយ clipchamp រួចបញ្ចូល Gmail ដើម្បីចូលប្រើវា។

បន្ទាប់មកសូមចុចត្រង់ប៊ូតុង Create a new Video ដើម្បីចូលទៅកន្លែងកាត់វីដេអូទាំងមូល។ នៅពេលដែលចូលទៅដល់ នោះយើងនឹងឃើញប៊ូតុងនៅផ្នែកខាងឆ្វេងឈ្មោះ Record & Create។ នៅពេលបងប្អូនចុចនៅលើប៊ូតុងនេះ នឹងឃើញមានមុខងារ Text to speech។ នៅពេលចុចនៅលើមុខងារ Text to speech រួច លោកអ្នកគ្រាន់តែជ្រើសរើសភាសា សំឡេងបុរស ឬស្ត្រី រួច Past អត្ថបទដែលលោកអ្នកចង់ឲ្យអាន បានជាការស្រេច។​ បញ្ជាក់៖ ដើម្បីមានភាពងាយស្រួល សូមប្រើនៅលើកុំព្យូទ័រ!

ដើម្បីជ្រាបច្បាស់ សូមមើលរូបខាងក្រោម៖

11

12

13

5

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia