ឡូយអស់ស្ទះ! សារព័ត៌មានវៀតណាមប្រើ AI ធ្វើ MC ផ្សាយពីស៊ីហ្គេមក្នុងជំនួបថៃ និងវៀតណាមយប់មិញ
ផាន់ណា - Phanna
MAY 12 2023
ច្នៃប្រឌិត
8.8 K views
1 min read

យោងតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់កាសែតវៀតណាម On Sports បានបង្ហាញពីបច្ចេកវិទ្យាថ្មីក្នុងវិស័យព័ត៌មានកីឡា ដោយបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តិ ឬ AI ធ្វើជាពិធីករអត្ថាធិប្បាយបាល់ទាត់ ក្នុងជំនួបក្រុមជម្រើសជាតិថៃ និងវៀតណាម ប្រកបដោយជោជ័យ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

Photo 2023 05 12 11 14 35

ប្រភពខាងលើបានឲ្យដឹងថា “នេះគឺជាការសាកល្បងលើកទី១ហើយ ក្នុងការប្រើបច្ចេកវិទ្យា AI ធ្វើជា MC ស្រី និយាយអំពីបាល់ទាល់ ក្នុងកម្មវិធី mini game ដែលផ្សាយពីការប្រកួតរវាងក្រុមជម្រើសជាតិ U22 វៀតណាម ប៉ះជាមួយ U22 របស់ប្រទេសថៃ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅប្រទេសកម្ពុជា។"

Photo 2023 05 12 11 15 21

គូសបញ្ជាក់ថា នេះគឺជាការសាល្បងលើកទី១ នៅលើ App On Plus របស់សារព័ត៌មានវៀតណាម ហើយពួកគេក៏សង្ឃឹមថាប្រជាជនវៀតចូលរួមគាំទ្រទៅលើការសាកល្បងនេះដែរ៕

ប្រភព៖ On Sports

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth