ពិសេសណាស់! កម្ពុជាចាប់ផ្ដើមប្រើម៉ាស៊ីនស្រូបទឹកពីបរិយាកាស ដើរដោយប្រព័ន្ធព្រះអាទិត្យ ទំនើបបំផុតមិនធ្លាប់មានពីមុនមកនៅខ្មែរ
ផែន ផាន់ណា
SEPTEMBER 7 2023
អេឡិចត្រូនិក
657 views
1 min read

នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាជំនួយរបស់ ADB គឺម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ឱ្យប្រើជាផ្លូវការនៅក្នុងទឹកស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ ក្រោមវត្តមានរបស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រភពខាងលើបានឱ្យដឹងថា “ស្ថានីយស្រូបទឹកពីបរិយាកាសស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ដែលមានសមត្ថភាពផលិតទឹកស្អាតជាអតិបរិមាបាន ៨០០លីត្រ ទៅ ២ ០០០លីត្រ ក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។ ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា។”

375061484 694787339343597 558292337550799109 N

375590603 694787159343615 3961884468161556364 N

375042972 694787206010277 6147986365042476167 N

373324410 694787132676951 9207308983051841238 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia