ថ្មីៗនេះបើយោងតាមផេកផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើសេចក្ដី សូមជូនដំណឹងដល់សិស្ស-និស្សិត និងមន្ត្រីជាប់កិច្ចសន្យា ដែល កំពុងបម្រើការងារនៅ អ.ប.ព. ឱ្យបានជ្រាបថា ឆ្នាំ២០២៣ នេះ អ.ប.ព. នឹងធ្វើការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មី ចំនួន ៣៣ កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ អ.ប.ព. ដោយត្រូវកំណត់លក្ខខណ្ឌដូចខាងក្រោម៖
ក- ក្របខណ្ឌត្រូវជ្រើសរើសថ្មីចំនួន ៣៣ កន្លែង
១- បេក្ខជនត្រូវមានសញ្ញាតិខ្មែរ
២- លក្ខខណ្ឌអាយុ (គិតត្រឹមថ្ងៃប្រឡង)
- បេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- បេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ ឆ្នាំ
- បេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ ឆ្នាំ
- បេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ឬសមមូលត្រូវមានអាយុច្រើនបំផុត ២៨ ឆ្នាំ
- បេក្ខជន ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬកម្រិតសិក្សាទាបជាងនេះ ត្រូវមានអាយុ
ច្រើនបំផុត ២៥ ឆ្នាំ។
សម្រាប់ព័ត៌មានលម្អិត៖