បើយោងតាមទំព័រផេកផ្លូវការរបស់ ABA Bank បានប្រាប់ពីគន្លឹះល្អៗមួយចំនួន ដើម្បីឱ្យអតិថិជន ឬអ្នកប្រើគណនីធនាគារ គួរអនុវត្ត ដើម្បីការពារគណនីរបស់ខ្លួន ជៀសវាងមានបញ្ហាណាមួយកើតឡើង។ ABA បានរំលឹកលោកអ្នក ឲ្យមានការប្រុងប្រយ័ត្នបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានសេវាធនាគារផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ មិនត្រូវប្រាប់ ឬផ្តល់ព័ត៌មានទាំងនេះ ឲ្យទៅបុគ្គលណាម្នាក់ឡើយ រួមទាំងគ្រួសារ និងមិត្តភក្តិរបស់អ្នកផងដែរ។
ប្រសិនបើអ្នក ទទួលរងការក្លែងបន្លំណាមួយ ឬមានការសង្ស័យថាព័ត៌មានសេវាធនាគាររបស់អ្នកអាចត្រូវបានបង្ហាញ ឬធ្លាក់ដល់ដៃបុគ្គលណាម្នាក់ សូមរាយការណ៍មកយើងខ្ញុំតាមអ៊ីមែល [email protected] ឬទាក់ទងមកលេខ 1 800 203 203 (សេវាឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) និង 098 203 203 (សម្រាប់ក្រៅស្រុក)។