ចែកគ្នាដឹង! ABA ប្រាប់គន្លឹះធំៗ៤ ការពារកុំឲ្យចាញ់បោកលុយគេ លើអ៊ីនធើណេត
ផាន់ណា - Phanna
MARCH 15 2023
គន្លឹះល្អៗ
563 views
2 mins read

​ថ្មីៗនេះបើយោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ធនាគារ ABA បានឲ្យដឹងថា បានសង្កេតឃើញមាន ការកើនឡើងនៃសកម្មភាពឆបោកនៅលើបណ្ដាញសង្គម និងកម្មវិធីឆាតផ្សេងៗដូចជា ហ្វេសប៊ុក និងតេឡេក្រាម។ ជនឆបោក អាចហែគ (hack) អាខោនកម្មវិធីឆាតរបស់អ្នកណាម្នាក់ ហើយប្រើអាខោននោះ ឆាតទាក់ទងទៅមិត្តភក្តិ ឬក្រុមគ្រួសារ ដើម្បីខ្ចីលុយ ឬឲ្យគេផ្ញើលុយឲ្យ។ ដើម្បីសុវត្ថិភាពរបស់លោកអ្នក យើងខ្ញុំបានរៀបចំអត្ថបទខ្លីមួយអំពីគន្លឹះការពារអាខោនបណ្ដាញសង្គម និងកម្មវិធីឆាតរបស់អ្នកឲ្យមានសុវត្ថិភាព។

សូម​ប្រយ័ត្ន​ នៅ​ពេល​មាន​គេ​ស្នើ​ឲ្យ​លោក​អ្នក​ ផ្ទេរ​ប្រាក់​ទៅ​ភាគី​ទី​បី​ ឬ​ជន​ណា​ម្នាក់​ ដែល​លោក​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​។​ សូម​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​ផ្ញើ​សារ​ (​ដែល​ប្រាប់​លោក​អ្នក​ឲ្យ​ផ្ទេរ​ប្រាក់​)​ នោះ​ ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​នឹង​យល់ព្រម​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​តាម​ធនាគារ​។​

  • សូម​ប្រយ័ត្ន​ នៅ​ពេល​មាន​គេ​ស្នើ​ឲ្យ​លោក​អ្នក​ ផ្ទេរ​ប្រាក់​ទៅ​ភាគី​ទី​បី​ ឬ​ជន​ណា​ម្នាក់​ ដែល​លោក​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​។​ សូម​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​ផ្ញើ​សារ​ (​ដែល​ប្រាប់​លោក​អ្នក​ឲ្យ​ផ្ទេរ​ប្រាក់​)​ នោះ​ ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​នឹង​យល់ព្រម​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​តាម​ធនាគារ​។​
  • សូម​រក្សា​លេខ​សម្ងាត់​ OTP​ (​ដែល​ផ្ញើ​មក​លោក​អ្នក​តែ​ម្តង​ និង​ដំបូង​បំផុត​)​ ឬ​លេខ​កូដ​ អា​ខោ​ន​របស់​លោក​អ្នក​ ជា​សម្ងាត់​គ្រប់ពេល​ជា​និច្ច​ ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ លេខ​កូដ​ នោះ​ជា​ដាច់ខាត​។​ ប្រសិនបើ​ក្រុម​ជន​ឆបោក​ (hacker)​ បានដឹង​លេខ​កូដ​អា​ខោ​ន​ ឬ​លេខ​ OTP​ នេះ​ ពួក​វា​នឹង​អាច​ចូល​លួច​ប្រើ​អា​ខោ​ន​របស់​លោក​អ្នក​ តាម​ទូរស័ព្ទ​ដៃ​ ឬ​ឧបករណ៍​ផ្សេង​ទៀត​បាន​ ហើយ​ថែម​ទាំង​ដក​លោក​អ្នក​ចេញ​ មិន​អាច​ចូល​ប្រើ​អា​ខោ​ន​របស់​អ្នក​ទៀត​ផង​។​
  • សូម​បើក​ប្រើប្រាស់​មុខងារ​ ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពីរ​ជាន់​ (two-factor​ authentication)៖​ នេះ​ជា​ការ​បន្ថែម​សុវត្ថិភាព​មួយ​ជាន់​ទៀត​ ដោយ​បើក​ឲ្យ​ដំណើរការ​មុខងារ​ ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពីរ​ជាន់​ នៅ​លើ​អា​ខោ​ន​បណ្ដាញ​សង្គម​របស់​លោក​អ្នក​។​ មាន​ន័យ​ថា​ បន្ទាប់​ពី​លោក​អ្នក​ទទួល​បាន​លេខ​កូដ​ OTP​ តាម​សារ​ SMS​ រួច​ហើយ​ លោក​អ្នក​នឹង​តម្រូវ​ឲ្យ​បញ្ចូល​លេខ​សម្ងាត់​ មួយ​ជាន់​ទៀត​ ដើម្បី​ចូល​ប្រើប្រាស់​អា​ខោ​ន​។
  • ឧស្សាហ៍​តាមដាន​គណនី​របស់​អ្នក​ឲ្យ​បានជា​ប្រចាំ​៖​ សូម​តាមដាន​អា​ខោ​ន​បណ្ដាញ​សង្គម​របស់​លោក​អ្នក​ ដើម្បី​រក​មើល​ សកម្មភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ ដោយ​លោក​អ្នក​មិន​បានដឹង​ជា​មុន​ (​ដូច​ជា​មាន​នរណា​ម្នាក់​ លួច​ចូល​ប្រើ​អា​ខោ​ន​លោក​អ្នក​ ហើយ​ចែករំលែក​ (share)​ ផុស​ ឬ​ផ្ញើ​សារ​ជំនួស​អ្នក​ ជាដើម​)​។​ ប្រសិនបើ​លោក​អ្នក​សម្គាល់​ឃើញ​ថា​ មាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ទាំងនោះ​កើតឡើង​មែន​ សូម​ប្ដូរ​លេខ​សម្ងាត់​ភ្លាមៗ​ និង​រាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នោះ​ ទៅ​កាន់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែល​លោក​អ្នក​កំពុង​ប្រើប្រាស់​នោះ​។​ ​
  •  

    Technology Cambodia
    ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    • Address: Building 422 St. 271, Phum 1,
      Stung Mean Chey Khan MeanChey, Phnom Penh
    • Email: [email protected]
    • +855 (0) 69 720 727 | +855 (0) 89 525 180
    © 2022 Baksey Media. All Rights Reserved.
    Developed by: Neak Panhboth