បច្ចុប្បន្ននេះសៀវភៅធម៌ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដោយសៀវភៅជាច្រើន បានចេញផ្សាយ និងដាក់ឱ្យទាញយកមកអានដោយឥតគិតថ្លៃផងដែរ។ មានវេបសាយចំនួន២ ដែលជាវេបសាយរបស់ខ្មែរ និងប្រមូលផ្ដុំសៀវភៅធម៌ជាច្រើនពាន់ក្បាល ដោយឱ្យយើងទាញយកទៅអានឥតគិតថ្លៃ។ វេបសាយទាំង២ខាងក្រោម៖
នេះគឺជាវេបសាយដ៏ល្បីល្បាញមួយ និងបានជួយពុទ្ធបរិស័ទជាច្រើន ឱ្យបានស្វែងយល់អំពីព្រះធម៌ តាមរយ:ការដាក់ឱ្យទាញយក និងដាក់ឱ្យអានសៀវភៅធម៌រាប់ពាន់ក្បាល រួមទាំងសំឡេងធម៌ទេសនាផ្សេងៗផងដែរ។ នៅក្នុងវេបសាយនេះគឺមាន៤ចំណុចធំៗគឺ អត្ថបទព្រះធម៌ប្រចាំថ្ងៃ សៀវភៅធម៌ សំឡេងធម៌ និងវីដេអូធម៌ផ្សេងៗ។ សម្រាប់លោកអ្នកដែលកំពុងស្វែងរកឯកសារពាក់ព័ន្ធនឹងធម៌ អាចចូលទៅអាននៅលើវេបសាយ ឬទាញយកសៀវភៅមកអាន ដើម្បីស្វែងយល់បន្ថែមបាន។
២. www.haotrai.com
នេះក៏ជាវេបសាយល្បីល្បាញមួយផងដែរ ដោយនៅក្នុងវេបសាយនេះ បានប្រមូលផ្ដុំទៅដោយឯកសារ ឬសៀវភៅធម៌ជាច្រើនពាន់ក្បាល និងសុទ្ធសឹងតែជាស្នាដៃចងក្រងពិសេសៗ របស់កវីជំនាន់មុន។ លោកអ្នកអាចចូលទៅអាន ឬទាញយកបានដោយគិតថ្លៃ។ ជាមួយគ្នានេះ វេបសាយ www.haotrai.com ក៏មានចំនុចធំៗមួយចំនួនផងដែរដូចជាវីដេអូ សំឡេង សៀវភៅ រូបភាព និងដំណឹងផ្សេងៗផងដែរ។
គូសបញ្ជាក់ថា នៅមានវេបសាយជាច្រើនទៀត ដែលបានដាក់ឱ្យទាញយកសៀវភៅ និងចូលអានសៀវភៅធម៌ដោយឥតគិតថ្លៃ ប៉ុន្តែថ្ងៃនេះចាបខៀវសូមណែនាំវេបសាយតែ២ខាងលើនេះសិន៕
អត្ថបទដោយ៖ ផែន ផាន់ណា