ស្ទើរថវិកាក៏ទិញបាន! រថយន្ត ៥ ម៉ូឌែលនេះតម្លៃក្រោម១ម៉ឺនដុល្លារ ខណ:បច្ចុប្បន្នពេញនិយមជិះនៅខ្មែរ
Khunna - ឃុនណា
AUGUST 13 2025
យានយន្ត
1.3 K views
2 mins read

លែងបារម្ភទៀតហើយ មានលុយត្រឹមតែ ៧ពាន់ដុល្លារស្តើងក៏អាចទិញរថយន្តយកទៅប្រើប្រាស់បាន។ ឡានទាំង ៥ ប្រភេទនេះគឺសាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា ដែលមានថវិការរាងស្ដួចស្ដើង ហើយចង់បានឡានដែលមានគុណភាពល្អ ធន់ សម្បូរគ្រឿងបន្លាស់ ។

Editors Images 1741677955689 Sell+car++(2)

ក្នុងនោះមានដូចជា៖ ​  

  • Toyota Camry ឆ្លាម៖  ប្រភេទមួយទឹកផលិតចាប់ពីឆ្នាំ ៩៧-២០០១ រថយន្តប្រភេទនេះគឺជារថយន្តដែលសាកសមបំផុតសម្រាប់បងប្អូនដែលត្រូវការ​ប្រភេទរថយន្ត Sedan មានសមាជិកតិច​ វាមានសំទុះខ្លាំង ធន់និងសម្បូរគ្រឿងបន្លាស់ ។ វាមានតម្លៃចាប់ពី ៤ ពាន់ដុល្លា​ រហូតដល់ជាង ៧ ពាន់ តិចតួច ។

Toyota Camry Mcv21 Usa Version 1997 284648

1997 Toyota Camry

  • Toyota Rav4៖ ប្រភេទមួយទឹកស្លាកលេខ​ ដែលផលិតចាប់ពីឆ្នាំ​ ៩៤-​២០០០ ។ ហើយតម្លៃនៅលើទីផ្សារបច្ចុប្បន្នគឺវាមានតម្លៃខ្ទង់ ៣ ពាន់ក្រាស់ ទៅ ៤ ពាន់ក្រាស់។

2000 Toyota Rav4 04

Toyota Rav4 5doors  2142 6

  • Toyota vitz​៖ ប្រភេទមួយទឹកស្លាកលេខភាគច្រើននៅកម្ពុជា គឺគេប្រើ​ប្រាស់ចាប់ពីឆ្នាំ​ ២០០៨ ​ហើយតម្លៃនៅលើទីផ្សារបច្ចុប្បន្ន គឺវាមានតម្លៃចាប់ពី ៧ ពាន់ដុល្លាជាង​ ទៅតាមភិនភាគឡានជាក់ស្ដែង។

1024px 2005 2008 Toyota Yaris Ncp91r Yrs 5 Door Hatchback 02

Toyota Vitz 2007 Front Exterior

  • Lexus LX450៖ ជាប្រភេទរថយន្ត​ SUV ដែលមានកៅអី ៧ ​ មានទាំងភាពធន់ រឹងមាំ ហើយភាគច្រើននៅកម្ពុជាគឺគេប្រើប្រាស់​ឆ្នាំ ១៩៩៧​ ​ ។ ចំពោះតម្លៃទីផ្សារបច្ចុប្បន្នគឺមានតម្លៃចាប់ពី ៦ ពាន់ដុល្លា ​ទៅ ​៧​ ពាន់ដុល្លាជាងតិចតួចតាមស្ថានភាពឡានជាក់ស្ដែង ។

1997 Lexus Lx 450 1

9 W1 W R87v L K5me Dd G (edit)

  • Toyota 4Runner ជាប្រភេទរថយន្ត SUV ដែលមានកម្លាំងខ្លាំង ហាប់ធន់ អាចប្រើប្រាស់ប្រចាំថ្ងៃក៏បាន ឬក៏ចុះចម្ការ ចុះព្រៃក៏បាន ។ នៅកម្ពុជាភាគច្រើនគេពេញនិយមជិះឆ្នាំ ៩៦-៩៧ ហើយតម្លៃរបស់វានៅលើទីផ្សារបច្ចុប្បន្នគឺមានតម្លៃចាប់ពី ៥ ពាន់ដុល្លាជាង ទៅ ៧ ពាន់ដុល្លា ។  

1996 Toyota 4runner Sr5 4×4 5 Speed Img 7242 4 67857

1996 Toyota 4runner 15886987148543b60a419a Ds C1088

គូសបញ្ជាក់ផងដែរថា ប្រសិនអ្នកទាំងអស់គ្នាចង់បានរថយន្តទាំងនេះយកទៅប្រើប្រាស់ អ្នកទាំងអស់គ្នាអាចស្វែងរកក្នុង App Khmer24 បាន។

Capture.pn Gk

ដោយក្នុងកម្មវិធីនោះមានរថយន្តទិញលក់ រថយន្តក្រដាសពន្ធ រថយន្តមួយទឹកជាច្រើនម៉ូដ ច្រើនជម្រើស និងសូមស្វែងរកហាងណាដែលអ្នកអាចទុកចិត្តបានចៀសវាងការបោកប្រាស់ណាមួយដែលអ្នកមិនបានយល់ច្បាស់ពីការលក់ ឬទិញរថយន្ត។​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia