កុំឲ្យដើរស្ទក់ៗ! មកដឹងក្បាច់ទាំង៥ ជួយឲ្យកុំព្យូទ័រដំណើរការលឿនជាងមុន អាចធ្វើបានដោយខ្លួន
ផែន ផាន់ណា
MARCH 3 2023
គន្លឹះល្អៗ
1.8 K views
2 mins read

បើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានប្រាប់ពីគន្លឹះល្អៗទាំង៥ សម្រាប់អ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រ Laptop (Windows) ដើរយឺត ឲ្យទៅជាលឿនរហ័សជាងមុន៖

Laptop Pc Rocket Ship Blasting off 100733244 Orig

១- ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រតិបត្តិការ ទៅកាន់កំណែចុងក្រោយ (Application & System Update)

២- ពិនិត្យមើលអង្គចងចាំ (Memory) កំពុងប្រើប្រាស់ (លោកអ្នកមិនគួរបើក ឬប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយនោះទេ ព្រោះការបើក ឬដំណើរការកម្មវិធីច្រើនពេក នឹងធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)

៣- ពិនិត្យមើលឧបករណ៍ផ្ទុកទិន្នន័យ ដោយលុបឯកសារ ឬកម្មវិធី ដែលពុំចាំបាច់ ឬមិនប្រើប្រាស់ (Disk Space & Defragment)

៤- បិទកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិ (ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលដំណើរការដោយស្វ័យប្រវត្តិ រៀងរាល់ពេលដែលលោកអ្នកប្រើប្រាស់កុំព្យូទ័រ គួរបិទចោលកម្មវិធីនោះចោលជាមុនសិន ឬកំណត់ក្នុង “Startup” ដើម្បីកុំឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)

៥- ដំឡើងកម្មវិធីកម្ចាត់មេរោគ (មេរោគមួយចំនួនបង្កការរំខាន និងធ្វើឱ្យកុំព្យូទ័ររបស់លោកអ្នកដើរយឺត ដូច្នេះលោកអ្នកអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដើម្បីស្កេន និងកម្ចាត់មេរោគនៅលើកុំព្យូទ័រ)

នាយកដ្ឋានខាងលើ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ​ Windows ទទួលបានការពេញនិយមប្រើប្រាស់ដោយប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ទោះជាយ៉ាងណាអ្នកប្រើប្រាស់មួយចំនួនកំពុងមានចម្ងល់ទាក់ទងនឹងល្បឿននៃប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការហាក់យឺតជាងមុន។ បញ្ហាទាំងនេះអាចបណ្តាលមកពីកក្តារួមផ្សុំមួយចំនួន ដូចខាងក្រោម៖

១- ការបើកដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ (Software)

២- បញ្ហាតភ្ជាប់ទៅកាន់បណ្តាញណេតវើក ឬអ៊ីនធឺណិត (Network Connection)

៣- សមត្ថភាពនៃអង្គចងចាំ (Memory) ឬ CPU ពុំទាន់ស្របតាមតម្រូវការ

៤- ឧបករណ៍ផ្ទុកទិន្នន័យមានបញ្ហា (Hard Disk)

៥- បញ្ហាបង្កដោយឧបករណ៍ផ្នែករឹង (Hardware)

៦- ម៉ាស៊ីនកុំព្យូទ័រឆ្លងមេរោគ (Malware)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia