ដើម្បីកែរូបភាពមិនច្បាស់ទៅជារូបភាពច្បាស់ អ្នកអាចប្រើប្រាស់ឧបករណ៍កែច្នៃរូបភាពជាច្រើន។ វិធីដែលងាយស្រួលបំផុត គឺការប្រើប្រាស់វេបសាយដែលមានបច្ចេកវិទ្យា AI ព្រោះវាអាចបង្កើនគុណភាពរូបភាពដោយស្វ័យប្រវត្តិ។
ខាងក្រោមនេះជាវេបសាយទាំង ៣ អាចជួយស្កេនរូបភាពពីមិនច្បាស់ទៅជាច្បាស់បាន៖
វេបសាយនេះប្រើប្រព័ន្ធ AI (Artificial Intelligence) ដើម្បីបង្កើនទំហំនិងគុណភាពរូបភាពដោយមិនធ្វើឲ្យរូបភាពព្រាល ឬបាត់បង់ព័ត៌មានលម្អិតឡើយ។ វាអាចកែរូបភាពដែលថតមកមិនច្បាស់ ឬរូបភាពដែលមានទំហំតូចឲ្យមើលទៅច្បាស់បាន។
- របៀបប្រើ៖ គ្រាន់តែចូលទៅកាន់វេបសាយរបស់វា ហើយចុច "Upload Image" រួចជ្រើសរើសរូបភាពដែលអ្នកចង់កែ។ បន្ទាប់មកចុច "Start to Process" ហើយរង់ចាំរហូតដល់ចប់។ អ្នកអាចទាញយករូបភាពដែលបានកែហើយមកប្រើបានភ្លាមៗ។
- លក្ខណៈពិសេស៖ វាអាចបង្កើនទំហំរូបភាពបានរហូតដល់ 8 ដង និងជួយកាត់បន្ថយស្នាមរញ៉េរញ៉ៃ (noise) បានយ៉ាងល្អ។
នេះជាវេបសាយមួយទៀតដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឲ្យរូបភាពមានគុណភាពល្អប្រសើរ និងងាយស្រួលប្រើ។
- របៀបប្រើ៖ អ្នកគ្រាន់តែចូលទៅវេបសាយរបស់វា រួចអូសដាក់ (drag and drop) ឬចុច "Upload Image" ជ្រើសរើសរូបភាពដែលអ្នកចង់កែ។ វេបសាយនឹងចាប់ផ្ដើមដំណើរការកែដោយស្វ័យប្រវត្តិ។ នៅពេលរួចរាល់អ្នកអាចចុច "Download" បានភ្លាមៗ។
- លក្ខណៈពិសេស៖ ល្បឿនដំណើរការលឿន ហើយវាមានលទ្ធភាពបំបាត់ស្នាមព្រាលៗបានយ៉ាងល្អដោយរក្សាព័ត៌មានលម្អិតរបស់រូបភាព។
3.Bigjpg
Bigjpg គឺជាវេបសាយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់រូបភាព Anime (តុក្កតាជប៉ុន) និងរូបភាពគំនូរ។ ទោះជាយ៉ាងណា វាក៏អាចប្រើសម្រាប់រូបភាពធម្មតាបានដែរ។
- របៀបប្រើ៖ ចូលទៅវេបសាយ Bigjpg ហើយចុច "Select Image" ដើម្បីជ្រើសរើសរូបភាព។ បន្ទាប់មកអ្នកអាចជ្រើសរើសថាចង់ឲ្យរូបនោះធំប៉ុនណា (ឧទាហរណ៍ 2x, 4x) និងកម្រិតនៃការកាត់បន្ថយស្នាមរញ៉េរញ៉ៃ (Noise Reduction)។ បន្ទាប់ពីកំណត់រួចរាល់ ចុច "Start" ហើយរង់ចាំដំណើរការចប់។
- លក្ខណៈពិសេស៖ វាល្អបំផុតសម្រាប់រូបភាពប្រភេទគំនូរ ហើយអាចធ្វើឲ្យរូបភាពទាំងនោះមើលទៅរលោងនិងច្បាស់ល្អ។
គូសបញ្ជាក់ផងដែរថា វេបសាយទាំង ៣ នេះសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយងាយស្រួលប្រើសម្រាប់អ្នកដែលចង់កែរូបភាពឲ្យច្បាស់ដោយមិនចាំបាច់ដំឡើងកម្មវិធីអ្វីឡើយ និងប្រើដោយឥតគិតថ្លៃផងដែរ។
ជារួម ការប្រើប្រាស់វេបសាយទាំងនេះអាចជួយឲ្យរូបភាពដែលមិនច្បាស់របស់អ្នកមើលទៅកាន់តែល្អប្រសើរនិងច្បាស់ជាងមុនបានច្រើន ប៉ុន្តែមិនមែនមានន័យថារូបភាពដែលបានកែហើយនឹងមានគុណភាពដូចរូបភាព 4K ដែលថតចេញពីកាមេរ៉ាពិតៗនោះទេវាអាស្រ័យលើទំហំរូបភាព ដូច្នេះប្រសិនបើរូបភាពដើមរបស់អ្នកមានទំហំធំល្មមហើយ នោះការបង្កើនវាទៅ 4K (3840 x 2160 pixels) គឺអាចធ្វើទៅបាន។