ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនសុវត្ថិភាពបច្ចេកវិទ្យាដូចជា NordPass និង SplashData លេខសម្ងាត់ដែលងាយស្រួល Hack (លួចចូល) ជាងគេបំផុតនៅលើពិភពលោក ត្រូវបានបែងចែកជា ៥ ប្រភេទសំខាន់ៗ ដោយសារតែពួកវាស្ថិតនៅក្នុង បញ្ជីពាក្យ Dictionary Attacks របស់ពួក Hacker។

១./ លេខរៀង ឬលេខដដែលៗ
លំដាប់លេខដែលងាយចាំបំផុត ពួក Hacker នឹងសាកល្បងមុនគេ ដូចជា៖ 123456, 123456789, 111111, 987654321។
២./ ពាក្យគន្លឹះទូទៅ
ពាក្យទាំងនេះស្ថិតនៅក្នុងបញ្ជីទិន្នន័យពាក្យសម្ងាត់ដែលលេចធ្លាយ (Leaked Passwords) ដូចជាពាក្យ៖ password, admin, secret, login, Hiisme, Iloveyou, IamMe, Iam(Name) ជាដើម។

៣./ លំដាប់ក្តារចុច
តួអក្សរដែលនៅជាប់គ្នា ឬងាយស្រួលចុចនៅលើ Keyboard មានដូចជា៖ qwerty, asdfgh, zxcvbnm, qwerty123… ជាដើម។
៤./ ការប្រើពាក្យ ឬលេខដដែលៗ
ការធ្វើម្តងទៀតនូវផ្នែកនៃលេខសម្ងាត់ ឬពាក្យខ្លីៗ ដូចជា៖ 123123, abc123, password123…ជាដើម។

ដើម្បីធានាសុវត្ថិភាពគណនីឌីជីថលរបស់អ្នកពីការវាយប្រហារដោយកម្មវិធី (Brute-force attacks) ឬការទាយទុកជាមុន លេខសម្ងាត់ត្រូវតែមានលក្ខណៈ វែង ស្មុគស្មាញ ពិបាកទាយ និងមានតែមួយគត់។ គោលការណ៍សំខាន់បំផុត គឺការប្រើប្រាស់លេខសម្ងាត់ដែលមានប្រវែងយ៉ាងតិច ១២ ខ្ទង់ ឬច្រើនជាងនេះ ដោយលាយបញ្ចូលគ្នានូវតួអក្សរទាំង អក្សរតូច អក្សរធំ លេខ និង តួអក្សរពិសេស (ដូចជា @, #, !, &) ដើម្បីបង្កើនភាពស្មុគស្មាញ និងធ្វើឱ្យកម្មវិធី Hack ចំណាយពេលរាប់ពាន់លានឆ្នាំដើម្បីបំបែក។
គូសបញ្ជាក់ផងដែរថា លើសពីនេះត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលងាយរកឃើញដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬពាក្យទូទៅដែលមាននៅក្នុងវចនានុក្រម (Dictionary words)។ ជម្រើសដ៏ល្អបំផុតគឺការប្រើ ឃ្លាសម្ងាត់ (Passphrase) ដែលជាប្រយោគវែងប្លែក និងងាយចាំសម្រាប់អ្នកផ្ទាល់ (ឧទាហរណ៍៖ Khmer1_AngkorWat!_2025) ហើយត្រូវប្រាកដថា គណនីនីមួយៗរបស់អ្នកប្រើលេខសម្ងាត់ដែល ខុសគ្នាទាំងស្រុង ដើម្បីការពារកុំឱ្យគណនីទាំងអស់ត្រូវប៉ះពាល់ ប្រសិនបើគណនីណាមួយត្រូវបានលួចចូល។
