រៀនមិនចេះធុញ! កម្មវិធី ៣ នេះមានតិកនិកបង្រៀនល្អងាយយល់ បានគ្រប់ភាសា និងឥតគិតថ្លៃ
Khunna - ឃុនណា
APRIL 29 2025
គន្លឹះល្អៗ
5.1 K views
1 min read

ជាទូទៅប្រសិនបើអ្នកចង់រៀនភាសាអ្វីមួយប្រាកដណាស់អ្នកនឹងស្វែងរកកន្លែងរៀន ឬទិញវគ្គសិក្សាជាដើម តែកុំបារម្ភឆ្លៀតពេលរៀនភាសាបន្ថែម ហើយរៀនដោយឥតគិតថ្លៃទៀតផង។

Online Learning

ខាងក្រោមនេះជាកម្មវិធី ឬវេបសាយដែលអ្នកទាំងអស់គ្នាអាចទាញយកទៅរៀនបាន៖ 

Duolingo: ជាកម្មវិធីលើទូរស័ព្ទដែលឥតគិតថ្លៃ ឬវេបសាយសម្រាប់រៀន ពេលពីរបីនាទីក្នុងមួយថ្ងៃ ប្រសិនបើអ្នកមិនសូវមានពេលទំនេរ។ អ្នកទាំងអស់គ្នាអាចប្រើ Duolingo បានតាមរយៈការទាញយកលើ Playstore និង Appstore អ្នកទាំងអស់គ្នាអាចរៀនភាសាជាង 30 តាមអ៊ីនធឺណិត ជាមួយនឹងមេរៀនតូចៗ និងវីធិសាស្រ្តបង្រៀនល្អឆាប់ចាប់បាន។

Unnamed

Loecsen: វគ្គសិក្សាអនឡាញថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់រៀនភាសាមួយយ៉ាងឆាប់រហ័ស ដោយផ្តោតលើអ្វីដែលសំខាន់ពិតប្រាកដ៖ ពាក្យគន្លឹះ ឃ្លាសំខាន់ៗ និងវេយ្យាករណ៍មូលដ្ឋាន។ ជាមួយនឹងវិធីសាស្រ្តដ៏វិចារណញាណ និងការរចនាដ៏ល្អ ដែលធ្វើឱ្យការរៀនសប្បាយរីករាយ មិនឆាប់ធុញ  ប្រកបដោយប្រសិទ្ធភាព និងគ្មានសម្ពាធ។

Thumbnail

TalkPal: អ្នកទាំងអស់គ្នាបង្កើនជំនាញភាសាយ៉ាងឆាប់រហ័សជាមួយ Talkpal សាកល្បង AI ដោយឥតគិតថ្លៃ! ៥៧ ភាសាជាង! Talkpal គឺជាផ្លូវលឿនបំផុតដើម្បីបង្កើនជំនាញភាសារបស់អ្នក សិក្សាជាមួយ Talkpal AI រៀនដោយទំនុកចិត្ត។

Talkpal AI

គូសបញ្ជាប់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់ទាញកម្មវិធីទាំងនេះ អាចដោនលើកម្មវិធីតាមរយៈ Appstore & Playstore ឬអាចចូលកាន់ Chrome ដើម្បីចូលទៅកាន់វេបសាយទាំង៣ខាងលើបាន។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia