បើនិយាយដល់ Toyota Prius ភាគច្រើនរាល់បញ្ហាដែលកើតមានញឹកញោបបងប្អូនតែងតែគិតថា បញ្ហាធំជាងគេមកពីលអាគុយ ប៉ុន្តែអ្វីដែលអ្នកទាំងអស់បានគិតវាមិនត្រឹមត្រូវឡើយ ព្រោះថាអ្នកជំនាញនៅអាមេរិកបានសិក្សាលើកម្មវិធី RepairPal ស្រង់ទិន្នន័យពីម្ចាស់ឡាន Toyota Prius បានមកត្រួតពិនិត្យលក្ខណ:បច្ចេកទេសផ្សេង ហើយគេបានឃើញថា បញ្ហាដែលកើតឡើងញឹកញាប់ និងច្រើនបំផុតនោះ គឺ ៣ ផ្នែក ដូចជា បញ្ហាលើអេក្រង់ Touchscreen គាំង ,
១. បញ្ហាលើអេក្រង់ Touchscreen គាំង ៖ យោងតាមការត្រួតពិនិត្យចេញឧបករណ៍ RepairPal បញ្ហាទី១ ដែលអ្នកជិះ Prius ភាគច្រើនជួបគឺទៅលើ អេក្រង់ Touchscreen ហើយបញ្ហាទាំងនោះកើតចេញពីបន្ទះសៀវគ្វីដំណើរការភ្ជាប់មិនល្អ ដូចនេះចំពោះការជួសជុលគឺងាយស្រួលទេ មិនចំណាយអស់ច្រើនឡើយ ប៉ុន្តែត្រូវរកជាងដែលជំនាញតាមយានដ្ឋានជួសជុលផ្សេងៗ ។
២. ទ្រនិចវាស់ប្រេងឥន្ធន:ដើរមិនត្រឹមត្រូវ ៖ ចំពោះបញ្ហានេះភាគច្រើនអ្នកជិះ Prius គឺជួបសឹងតែគ្រប់គ្នា ហើយបញ្ហានេះងាយស្រួលធ្វើទេ ។
៣. បញ្ហាក្បាលបី៖ ចំពោះបញ្ហានេះគឺកើតឡើងដំបូងគេឡានគឺបញ្ចេញសញ្ញា check បើប្រើនូវឧបករណ៍មកស្កេនប្រាកដណាស់ជាចេញពាក្យថា P1116 ដូច្នេះការខូចក្បាលបី គឺបណ្តាលមកពីលំហូរទឹកស្អំម៉ាស៊ីនអត់ល្អ និងទឹកស្អំខ្សោយគុណភាពដែលបណ្តាលឲ្យម៉ាស៊ីនឡើងកម្តៅខុសពីធម្មតា ដូច្នេះបើទុកយកវាអាចនឹងបញ្ហាច្រើនដែលឈានដល់ការឆេះ ដូចករណីឡានឆេះនៅលើផ្លូវល្បឿនលឿនអ៊ីចឹង ចំពោះករណីនេះដើម្បីសុវត្ថិភាពបងប្អូនគួរតែឲ្យជាងមានជំនាញច្បាស់លាស់ដើម្បីពិនិត្យ ហើយជម្រើសល្អមួយទៀតគឺប្តូរក្បាលបីថ្មី។
គួរជំរាបផងដែរថា សម្រាប់រថយន្ត Toyota Prius ក្នុងការចំណាយលើផ្នែកជួសជុលក្នុង១ឆ្នាំ ចាយតែខ្ទង់ $408 នេះបើយោងតាមគេហទំព័រ Motorbiscuit ហើយក្នុងចំណោមប្រភេទឡាន Hybrid ទាំងអស់មានតែ Toyota Prius ទេដែលការចំណាយជួសជុលតិចជាងគេ។ ដូច្នេះបើបងប្អូនចង់បានយានដ្ឋានដែលមានជាងជំនាញច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំមកពីក្រៅប្រទេស អាចទាក់ទងទៅកាន់ KLAY Auto Service បានតាមរយ:លេខទូរស័ព្ទ 070 386 898 \070 386 989 ។
អត្ថបទដោយ៖ ព្រឹម ភក្តី