ម៉ូតូជាយានជំនិះសម្រាប់ធ្វើដំណើរដែលមានតម្លៃធូរថ្លៃ និងងាយស្រួលយកតាមខ្លួន ប៉ុន្តែឡានក៏ជាជម្រើសល្អដូចគ្នា ចំពោះអ្នកមានថវិកាខ្ពស់ ព្រមទាំងល្អសម្រាប់សុវត្ថិភាពរបស់តផងដែរ ។ ក៏ប៉ុន្តែសម្រាប់បងប្អូន កញ្ចប់ថវិកាទាប ចង់ទិញឡានចជិះ តែលុយមិនដល់ តម្រូវការខ្ពស់ កុំទាន់អាក់អន់ចិត្ត ថ្ងៃនេះ Technology Cambodia នឹងពាំនាំនូវរថយន្ត ៥ ម៉ូដែល នៅស្រុកខ្មែរ ដែលមានតម្លៃក្បែរម៉ូតូ ៖
១ . Matiz 2000-2001
សម្រាប់រថយន្តម៉ូដែលនេះ លោកអ្នកប្រហែលជាមិនសូវជាស្គាល់ប៉ុន្មានទេ ប៉ុន្តែឡានរបស់កូរ៉េខាងត្បូងមួយនេះមានតម្លៃធូរថ្លៃជាងម៉ូតូនាពេលបច្ចុប្បន្ននេះទៅទៀត។ ចំពោះ Daewoo Matiz ស៊េរីឆ្នាំចាប់ពី ២០០០ ទៅ ២០០១ មានតម្លៃខ្ទង់ ១២០០ដុល្លារទៅ ២២០០ដុល្លារ អាស្រ័យលើម៉ាស៊ីននៅល្អឬមិនសូវល្អ និងបចេ្ចកវិទ្យាមួយចំនួនទៀត ។ ចំពោះកម្លាំងរបស់ម៉ាស៊ីន Matiz មានតែ ៥៣ សេះ និងកម្រិតស៊ីសាំង ចន្លោះ ៥ទៅ ៧ លីត្រក្នុង ១០០ គីឡូម៉ែត្រ ។
២ . Kia Visto
ចំពោះម៉ូដែលនេះ ជាជម្រើសល្អសម្រាប់បងប្អូនដែលមានថវិកាស្ដួចស្តើង តែមិនចង់ហាល់ក្តៅ ហាលមេឃ រថយន្តមួយនេះល្អបំផុតដោយសារវាកម្លាំងម៉ាស៊ីនខ្លាំងជាង Matiz បន្តិច គឺ ៧០សេះ អាចផ្ទុកបានមនុស្ស ៥ នាក់ មានល្បឿងខ្ពស់គួរសម ១៤៩ គឺឡូវម៉ែត្រក្នុងមួយម៉ោង កម្រិតស៊ីសាំងស្ថិតក្និងចន្លោះ ៤ ទៅ ៦លីត្រអាស្រ័យលើស្ថានភាពផ្លូវ ហើយតម្លៃវិញខ្ទង់ ២៣០០ ដុល្លារទៅ ២៧០០ ដុល្លារ ទេនៅទីផ្សារស្រុកខ្មែរ ។
៣ . Kia Morning
ចំណែកឯ ចំពោះ Kai Morning មានការពេញនិយមខ្លាំងនៅទីផ្សារស្រុកខ្មែរខ្លាំង ដោយមានតម្លៃចន្លោះពី ៥៨០០ដុល្លារទៅ៥៩៥០ ដុល្លារចំពោះស៊េរីឆ្នាំ២០០៤ ទៅ២០០៦ ។ រីឯ ចំពោះ កម្លាំងម៉ាស៊ីន គឺ ៦០សេះ និងកម្រិតស៊ីសាំងខ្ទង់ ៦ទៅ៧លីត្រនោះទេ ។
៤ . CR-V 1999-2000
ចំពោះម៉ូដែលរបស់ជប៉ុនមួយនេះ គឺបានជះនូវមន្តស្នេហ៍ខ្លាំងទៅលើប្រជាជននៅស្រុកខ្មែរជាពិសេសបងប្អូននៅបណ្តាខេត្តគឺពេញនិយមជិះច្រើន ដោយរូបរាងធំល្មមគួរសម អាចដាក់អីវ៉ាន់បានច្រើន ម្យ៉ាងវិញតម្លៃក៏សមរម្យចន្លោះ ៤០០០ ទៅជាង ៥០០០ ដុល្លារ ៕
ប្រភព៖ khmer24.com