ទំនេរឧស្សាហ៍អង្គុយមើលវេបសាយ៣នេះ ប៉ះថ្ងៃហេង Prius មួយតឹកគេលក់ត្រឹម៥ពាន់$ អីទេ
Pheakdey Prem
MAY 14 2023
យានយន្ត
5.7 K views
1 min read

ខាងក្រោមនេះជា​ វេបសាយលក់ឡានក្រដាសពន្ធ និងបកកេស ទាំង ៣ ដែលពេញនិយមខ្លាំងសម្រាប់បងប្អូនខ្មែរយើងរកស៊ីលក់ឡាន ហើយបងប្អូនក៏មានសំណាងរកបានឡានតម្លៃល្អ ដូចជាឡាន Toyota Prius ក្រដាសពន្ធតម្លៃខ្ទង់ ៥ពាន់ដុល្លារផងដែរ ប្រសិន​បើ​បងប្អូន​ឧស្សាហ៍ចូលមើលវេបសាយទាំងនេះ ព្រោះ​​ថា​​​ក្នុង​វេបសាយទាំងអស់​នោះ​មានអាប់​ដេត និង​ដាក់​ចូល​​​នូវថ្មី​ៗ ​ដែលនាំចូលមក​ពី​ក្រៅ​ប្រទេសផង ឬ​​​​​ជាការដាក់​​លក់​បន្ត​ពីម្ចាស់​ឡាន​ស្រាប់​។

​​១​​. ​Autospace 

2

នេះ​ជា​​​វេប​សាយ​​​លក់​​ឡាន​​​​​​​​​ដែល​​មាន​​ម៉ាក​យី​​ហោ​​ជាច្រើន​​​​យ៉ាង​សម្បូរបែប​​​​ មក​ពី​ខាង​អឺរ៉ុប​ អាមេរិក​ អាស៊ី​​​ជាដើម​ ។​ ក្នុង​​វេបសាយ​នេះ​ដែរ​គឺមាន​​ការ​ដាក់​​​តម្លៃ​ច្បាស់​លាស់​ ​​​និងមាន​ការ​ត្រួត​​ពិនិត្យ​​​លក្ខណ:​បច្ចេ​កទេស​:​ ​​គ្រឿង​ក្រោម​​​ ​​​​​ប្រ​ព័ន្ធ​​សុវត្ថិភាព​ ​ព្រម​ទាំង​​មាន​ការ​វាយ​តម្លៃ​​​​​​​​​ឡាន​ផងដែរ​។​ Link: https://autospace.asia/en

២.Car Zone Cambodia​

ជា​វេប​សាយ​​លក់​ឡាន​​​​មួយ​ទឹក​សុទ្ធ​​​ ដែល​នាំចូលមក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ​​​​ប៉ុន្តែ​​ឡា​ន​​​​​គឺ​មាន​គ្រប់​ម៉ូដ​ គ្រប់​ម៉ាក​​ ​ឡាន​​​តម្លៃ​ថ្លៃ​ ​មធ្យ​​ម​​ ​​​​​និង​តម្លៃ​សមរម្យ​​យ៉ាងណា​​​​​ក៏មាន​​ដែរ​ មិន​​​​តែ​ប៉ុណ្ណោះ​​​​​​​​​​គ្រប់​ឡាន​​ដែលបានដាក់​លក់​ក្នុងវេប​សាយ​នេះ​ មាន​ការ​ត្រួត​ពិនិត្យ​គ្រប់​​​លក្ខណ:​​បច្ចេ​ក​ទេស​​​​​​​ ​និង​ប្រព័ន្ធ​សុវត្ថិភាព​​​​ ​​ហើយ​រាល់​​​ឡាន​​​នីមួយ​សុទ្ធសឹង​ មាន​វីដេអូ​​បង្ហាញ​គ្រប់​ជ្រុងនៃឡាន​ទាំងអស់។ Link: https://carzonecambodia.com/

៣. Phsarlan-ផ្សារ​ឡាន​

1

ផ្សារ​​ឡាន​ ជា​វេប​សាយ​​លក់​ឡាន​​​​មួយ​ទឹក ​​​​ដែល​​មាន​ការ​​ពេញ​និយម​ជា​ខ្លាំ​ង​ពី​សំណាក់​​​អ្នក​​ទិញ​-លក់​​​ឡាន​​ ទូទាំង​ប្រទេស​​​កម្ពុជា​​ ​អ្វី​ដែល​ពិសេស​​​នោះ​ ក្នុង​វេបសាយ​នេះ​​មានដាក់​លក់​ឡាន​បន្ទាន់​​​​​​ ដែល​មាន​តម្លៃល្អ​ និង​ឡាន​ស្អាត​​ៗ​​។ Link: ​https://phzarlan.com/

Screenshot 2023 05 15 133555

​គួរ​ជំរាប​ផងដែរ​ថា​​ សម្រាប់​​វេប​សាយ​​លក់​ឡាន​​ទាំង​២ ខាងលើ​នេះ​​​​​​​​​ ​ត្រូវបាន​បង្កើត​ឡើង​ចេញ​ពី​កូន​ខ្មែរ​​​​ ​​ងាយ​ស្រួលស្វែង​យល់​ ​និង​ងាយ​ក្នុងប្រើប្រាស់​ក្នុង​ការ​ប្រាស្រ័យទាក់​ទង​​គ្នា​៕​

​អត្ថបត​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia