​​​​​​​​​​​​​​​មក​ថ្មី​​ទៀត​ហើយ​ ​ ​!​ Lexus NX ស៊េរី​ឆ្នាំ​ ២០២៤ ​​​ចេញ​​​មក​​ ៥ម៉ូដែលទៀត​ហើ​យ ​​​​ឮថាតម្លៃ​ឡើង​ថ្លៃ​
Pheakdey Prem
MARCH 17 2023
យានយន្ត
323 views
3 mins read

​​​មក​ទៀត​​ហើ​យ​​​​ ​​Lexus  NX ស៊េរី​ឆ្នាំ​២០២៤ ចេញ​មក​​លើក​នេះ​​ មាន​ ៥ម៉ូដែល​​​​​​​​ដូចឆ្នាំមុន​​ដែរ​​ តែ​តម្លៃ​វិញរាង​ថ្លៃ​​​​​​ជាងសព្វ​មួយ​ដង​​​​​​​ ​​​​​​​​​​​​មិន​តែ​ប៉ុណ្ណោះ​​​ចំណែក​​ឯ​​​​​​​​​​​​​​​គ្រឿង​​​​​​បញ្ចេ​ញ​កម្លាំង​​​​​មាន​ ៤​​​ ​​​ផ្សេង​ៗគ្នា​ ព្រម​ទាំង​​មាន​ Hybrid និង​​ Plug-in Hybrid ផងដែរ ។

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

​​​យោង​តាម​ប្រភព​​ពី​​ Lexus  បាន​ឲ្យ​ដឹង​​ថា​ សម្រាប់​​​ត្រកូល​ NX គ្រប់ម៉ូដែល​​​​​​​​ទាំងអស់​ ​បាន​​កែ​កុន​​ត្រង់​​ផ្នែក​​បន្តិច​​បន្តួច​​ និង​​កញ្ចប់​​​​​​​​គ្រឿង​លេង​​​ខ្លះ​ៗ​ទៅ​តាម​ម៉ូដែល​​​​នីមួយ​ៗ។ ជាក់​ស្តែង​​ដូច​ជា​​​ម៉ូដែល​​​​ NX 350 ប្រភេទ​ F Sport Luxury​ គឺ​មាន​កញ្ចប់​​ដែល​បន្ថែម​នូវ​ Moonroof ឬ ដំបូង​​កញ្ចក់​​​​ថ្លា Panoramic Glass Roof ​​​​​​​​​​​​​​​​។

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

​​ជាមួ​យ​​​នឹង​អាប់​​ដេត​​​ត្រង់​ចំណុច​ក្តៅ​​ ​​គឺទៅលើ​តម្លៃ​​ ​​Lexus NX ​​250 ​​​​​​​​តម្លៃឡើង​​ថ្លៃពី​ $39,755 ​​ទៅ​ $40,205 ​​ហើយ​សម្រាប់​ Performance របស់​ម៉ូដែល​នេះ មាន​​នូវ​ម៉ាស៊ីន​ចំណុះ​ ២,៥លីត្រ​ ៤ ស៊ីឡាំង​ ដំណើរ​ការ​ដោយ​ប៉ុង​ ២ AWD ​​​ដោយ​អាចកម្លាំងបាន​​ ២០៣សេះ​ និង​កម្លាំង​រមួល​​ ២៤៩ ញ៉ូតុន​ម៉ែត្រ​ បូក​រួម​ជាមួយ​​​ប្រអប់​​លេខ​ ៨​វគ្គ​អូតូ​ផងដែរ​ ​​។

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

​ចំណែក​​ឯ​ NX 350 ​​នឹងមក​ដល់​​​​នូវ​ option​ ប្រភេទ​ ធម្មតា​ៗ ​​​​​​​​​​ដែល​រថយន្ត​​អាច​​ដំណើរ​ការ​ដោយប៉ុង​២ បាន​ ព្រម​ទាំងមាន​តម្លៃ​នៅ​សហរដ្ឋ​អាមេរិ​កចាប់​ពី​ $43,965 ត្រូវ​បាន​ឡើង​ថ្លៃ $450 ។ ​ចំពោះ​​ NX 350 សម្រាប់​ម៉ូដែល​ Sport ​​​​​​​​​ត្រូវបាន​​ភ្ជាប់​​​​មកជាមួយ​​នឹង​ ម៉ាស៊ីន​ Turbocharged ២,៤លីត្រ​ ៤ ស៊ីឡាំង ​ដោយ​អាច​បង្កើត​កម្លាំង​បាន​ ២៧៥សេះ​ និង​កម្លាំង​រមួល​ ៤៣០ញ៉ូតុន​ម៉ែត្រ​។​

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

​​​រី​​​​​​ឯ​ NX 35០h ​មាន​តម្លៃ​ទាបជាង NX 350 បន្តិច​ គឺ​មាន​តម្លៃចាប់ផ្តើម​ $43,805​ ព្រោះ​សម្រាប់ម៉ូដែល​នេះមិន​មាន​ Turbocharged ទេ​តែមាន​ជា​កញ្ចប់​ Hybrid ដែល​មាន​ម៉ាស៊ីន​ចំណុះ ២,៥លីត្រ​ ​​៤ ស៊ីឡាំងដូចគ្នា​​ បូក​ផ្សំ​ជាមួយម៉ូទ័រ​អគ្គិសនី១​ គ្រឿង​នៅ​អ័ក្ស​ក្រោយ​ ​ហើយ​ NX 350h នេះ​មាន​កម្លាំងផ្គួប​ដល់​ទៅ​ ៣០២សេះ​ ​​​​​​​​​បើ​និយាយ​​លើ​កម្រិត​សន្សំសំចៃ​សាំង​ ​​​សម្រាប់បើកលើ​ផ្លូវ​ទូទៅ​​ អាចស៊ីសាំងខ្ទង់​ ៦លីត្រ​ ចំពោះ​ចម្ងាយ​រត់​​​​​ ១០០គ.ម ដំបូង​ ។​

 2024 Lexus NX Gets Barely Noticeable Updates, Modest Price Hike

​សម្រាប់​ម៉ូដែលចុង​ក្រោ​យ​គេ​ ជា​ NX 450h+  ដែល​មាន​តម្លៃ​ $58,655 ឡើង​ថ្លៃ​​​ $950 ។​​សម្រាប់​ Performance ​​វិញ​​​​​​ NX 450h+ ដូចទៅ​នឹង​ NX 350h​ ដែរ​​​ តែមាន​ជម្រើស​ជា Plug-in Hybrid  ​ដែល​ត្រូវ​បាន​បំពាក់​​នូវ​អាគុយ​ទំហំ​ 18.1Kwh ​ដែល​អាច​​​​​​​​​​​បើកបាន​ចម្ងាយ​​ 60Km ​នៅពេល​សាកថ្ម​ពេញ​ម្តង​ ដោយ​ឡែក​ថ្វី​ត្បិត​តែ​ ម៉ាស៊ីន​ដូចគ្នា​នឹង​ NX 350h ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន NX 450h+ ខ្លាំងជាង ​​​​មាន​កម្លាំង​ ​៣០២សេះ​ឯណោះ​។​

​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​​​​​​​​​​​​​​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team