ទីបំផុតរថយន្តក្នុងក្តីស្រមៃរបស់បងប្អូន និងទឹកថ្នាំពណ៌ក្រហមសំណព្វចិត្តរបស់ Admin បានបង្ហាញឲ្យឃើញហើយ នូវភាពល្អឯកនៃរថយន្តស៊េរីឆ្នាំ ២០២៣ Range Rover sport មួយនេះ ។
ការមកដល់លើកនេះអ្នកផលិតប្រេន Rang Rover Sport បានផ្តល់នូវ ៤ ជម្រើស option សម្រាប់ឲ្យបងប្អូនងាយស្រួលរើសតាមចិត្តដោយមិនស្ទាក់ស្ទើរ នឹងចាយលុយទាំងម៉ឺនៗដុល្លារឡើយ ។ ចំពោះម៉ាស៊ីនពាក់កណ្ដាលអគ្គិសនីមាន ២ ជម្រើសដែលប្រើ Turbocharge និង មានស៊ីឡាំង ៦ រាងអក្សរ I ចំណុះ 3.0L កម្លាំងរបស់ម៉ាស៊ីនរួមទាំងម៉ូទ័រអគ្គិសនីផងទៀតនោះ 355hp និងកម្លាំងរមួល 500Nm ចំពោះ P360 SE និង P400 SE Dynamic មានកម្លាំងម៉ាស៊ីនលើសគ្នាបន្តិច 395hp និងកម្លាំងរមួល 550Nm ។
ប៉ុន្តែប្រសិនបងប្អូននៅតែមិនពេញចិត្តទៀតនោះ ក្រុមហ៊ុនបានផ្តល់ P440e Autobiography ដែលជាប្រភេទ Plug-in Hybrid (PHEV)ដោយអនុញ្ញាតឲ្យយើងសាកអាគុយពីខាងក្រៅដូចទៅនឹងឡានអគ្គិសនីទូទៅផងដែរ ដែលអាចឲ្យរថយន្តបើកបរដោយប្រើនូវថាមពលអគ្គិសនីសុទ្ធ បានដល់ 77 km ។ ហើយចំពោះកម្លាំងម៉ាស៊ីនរួមជាមួយនឹងម៉ូទ័រទៀតនោះ អាចបង្កើតកម្លាំងបាន 434hp និងកម្លាំងរមួល 839 Nm ។
ដោយឡែកម៉ូទ័រអគ្គិសនីតែឯងអាចបង្កើតថាមពលបានដល់ 105 Kw និងទំហំផ្ទុកថាមពលអគ្គិសនីរបស់អាគុយ 31.8 kwh ព្រមទាំងធ្វើ Range Rover Sport មួយនេះស្ទុះពី ០ទៅក្បែរ 100km ក្នុង 1ម៉ោង ប្រើពេលតែ 4.3 វិនាទីតែប៉ុណ្ណោះ ។
លើសពីនេះបើកម្លាំងប៉ុណ្ណេះនៅតែរអ៊ូថាខ្សោយទៀត គេក៏បានបន្ថែមនូវ option ចុងក្រោយមួយទៀត P530 First Edition ដែលមានស៊ីឡាំង ៨ រាងអក្សរ V ប្រើនូវចំហេះប្រេងឥន្ធន:សុទ្ធ Twin-turbocharge ម៉ាស៊ីនខ្លាំងជាងគេចំណុះ 4.4L ដែលអាចផលិតកម្លាំងបាន 523 hp និងកម្លាំងរមួល 750 Nm ។
ក្រឡេកមកវិញ បើយើងចូលទៅមើលអ្វីពិសេសដែលមាននៅក្នុងរថយន្តនេះម្តង មានកៅអីចំនួន ៤ មានអេក្រង់ឌីជីថលទំហំ 13.7 inch(អ៊ីង) និងអេក្រង់ Touchscreen ប្រពៃណីរបស់ Land Rover គឺ Pivi Pro infotainment software ទំហំ 13.1 inch(អ៊ីង) ដែលអាចភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់នាបច្ចុប្បន្ននេះ មិនទាំងប៉ុណ្ណោះអេក្រង់ចុចកញ្ចក់អាចបញ្ជាមិនត្រឹមតែក្នុងឡាននោះ ព្រមទាំងអាចបញ្ជាឧបករណ៍ដែលនៅក្នុងផ្ទះបានដោយសំឡេងថែមទៀតផង តាមរយ: Amazon Alexa ។
មិនត្រឹមតែប៉ុណ្ណោះ Range Rover Sport មួយនេះមានទាំងផ្លេតហ្វមដែលអាចបញ្ជានូវម៉ាស៊ីនត្រជាក់ ក៏ដូចជាអាចគ្រប់គ្រងនូវប្រព័ន្ធគ្រប់យ៉ាងដែលទាំងអស់ និងគ្រប់គ្រងនូវការចតចំណោតដោយស្វ័យប្រវត្តិ ដោយគ្រាន់តែបញ្ជាលើទូរស័ព្ទដៃ ។
លើសពីនេះឧបករណ៍បំពងសំឡេងវិញ Land Rover បានបំពាក់ឲ្យ Range Rover Sport ជាមួយនឹង Meridian Signature Sound System រហូតដល់ ២៩ គ្រាប់ព័ទ្ធជុំវិញដែលអាចផ្តល់សំឡេងយ៉ាងពិរោះរណ្ដំ ប្រៀបដូចនៅក្នុងក្លឹបអីចឹង ។
គួរជំរាបផងដែរថា ចំពោះតម្លៃដែលត្រូវបានដាក់លក់នៅក្រៅស្រុកចាប់ពីខ្ទង់ ៨៤០០០ ដុល្លារទៅ ១៣ ម៉ឺនដុល្លារ អាស្រ័យលើជម្រើសនៃ option និងពន្ធនាំចូលនៅតាមបណ្ដាប្រទេសផ្សេងៗ ប៉ុន្តែសម្រាប់តម្លៃមកដល់យើងខ្មែរ Admin មិនទាន់បានដឹងឡើយទេ តែAdmin សន្យាបើតម្លៃបែកធ្លាយពេលណា ក្រុមការងារ Technology Cambodia នឹងអាប់ដេតព័ត៌មានជូន ៕
ប្រភព៖ Motor1 , CARRANDDRIVER
អត្ថបទដោយ៖ ព្រឹម ភក្តី