ឡាន​​តម្លៃ​ក្រោម​ ៣ម៉ឺន$ នៅ​ខ្មែរ ​កំពុង​ផ្ទុះ​ការ​​​​​ពេញ​និយម​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ២០២៣
Pheakdey Prem
MARCH 11 2023
PR
1.4 K views
3 mins read

ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានរថយន្តថ្មីប្រភេទSUVខ្នាតតូចជាច្រើនដែលផ្ដល់ជូនឱ្យអ្នកទិញនូវតម្លៃដ៏សមរម្យក្រោម 30,000$ ហើយវាក៏មានចំនុចពិសេសផ្សេងៗគ្នាផងដែរ ដែលអ្នកទិញគួរតែយល់ដឹងនិងគិតគូរពិចារណា។ ប្រភេទរថយន្ត Crossover ឬ SUVខ្នាតតូចបានផ្ដល់នូវជម្រើសកាន់តែល្អ និងមានច្រើនជម្រើសសម្រាប់អ្នកទិញដែលមានថវិកាសមល្មម ហើយកំពុងស្វែងរករថយន្តដែលអាចផ្ដល់នូវតម្រូវការខ្ពស់របស់ពួកគេដូចជា ទំហំធំទូលាយ និងមានលក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីទំនើបៗដែលផ្តល់ជូននូវការបើកបរដ៏មានផាសុកភាពខ្ពស់ អមជាមួយការកម្សាន្ត ហើយខាងក្រោមនេះគឺជារថយន្តប្រភេទSUVខ្នាតតូចដែលមានតម្លៃក្រោម30,000$។

Ds C04581

១​. រថយន្ត MG ZS:  តម្លៃត្រឹមតែ $29,990 ជាមួយនឹងទំហំឃ្លុបក្រោយធំទូលាយដែលមានចំណុះ 488លីត្រ។ វាក៏បានបំពាក់មកនូវម៉ាស៊ីនសាំងចំណុះ 1.5 VTi-Tech ៤ស៊ីឡាំងដែលផ្ដល់នូវកម្លាំង 106Ps និង 141Nm នៃកម្លាំងរមួល។ MG ZS ក៏បានមកជាមួយមុខងារសុវត្ថិភាពនៃ កាំមេរ៉ា360ដឺក្រេនិងសេនស័រក្រោយដែលជំនួយពេលចតរថយន្ត, ប្រព័ន្ធសោឆ្លាតវៃដែលអាចចូលរថយន្តដោយមិនបាច់ប្រើសោរ, ដំបូលលើ panoramic sunroof និងមានមុខងារទំនើបៗជាច្រើនទៀត។ល។ MG ZS ផ្ដល់នូវការធានារហូតដល់រយៈពេល ៥ឆ្នាំឯណោះ។

M G6 1 3

Photo 2020 12 18 18 31 52

២.  រថយន្ត Toyota Raize:  វាមានតម្លៃ $27,200 សម្រាប់ដំបូលខ្មៅ ហើយមានឃ្លុបក្រោយចំណុះ 369លីត្រ និងបំពាក់មកនូវម៉ាស៊ីនតួបូចំណុះ 1.0លីត្រ ដែលផ្តល់កម្លាំង96សេះ និងកម្លាំងរមួល 140Nm។ វាក៏បានរចនាមកជាមួយផ្ទៃខាងក្នុងពណ៍ខ្មៅ និងមិនមានកាមេរ៉ា360ដឺក្រេទេ, តែវាមាន ប្រព័ន្ទសោឆ្លាតវៃនិងមិនមានដំបូលលើ sunroof ទេ ហើយរថយន្ត Toyata Raize ក៏បានផ្ដល់នូវការធានារយៈពេល3ឆ្នាំផងដែរ។

327548~1

៣. រថយន្ត Hyundai Venue: តម្លៃត្រឹមតែ $29,599 ប៉ុណ្ណោះ ហើយមានសមត្ថភាពផ្ទុកឥវ៉ាន់បានរហូតដល់ 529លីត្រ ម្ចាស់រថយន្តក៏អាចទទួលនូវកម្លាំងពីម៉ាស៊ីនចំណុះ 1.6លីត្រ ដែលផ្ដល់នូវកម្លាំង 123សេះ និងកម្លាំងរមួល154Nm។ វាក៏មិនមានកាមេរ៉ា360ដឺក្រេទេ, មិនមានដំបូល sunroof ប៉ុន្តែវាមានប្រព័ន្ធសោឆ្លាតវៃ។ Hyundai Venue ផ្ដល់នូវការធានារយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះ។

330334~1

៤. រថយន្ត SsangYong Tivoli: តម្លៃចាប់ពី $29,990 ហើយបានបំពាក់ជាមួយកន្លែងផ្ទុកឥវ៉ាន់ចំណុះ 427លីត្រ ហើយវាបានមកជាមួយនូវម៉ាស៊ីនសាំងតួបូចំណុះ 1.5លីត្រ ដែលផ្តល់កម្លាំង 165Ps និង 260Nm នៃកម្លាំងរមួល។ វាក៏មិនមានកាមេរ៉ា360ដឺក្រដែរ ប៉ុន្តែវាបានបំពាក់ដោយប្រព័ន្ធសោឆ្លាតវៃ អមជាមួយនឹងលក្ខណះពិសេសៗដទៃទៀតជាច្រើន ហើយផ្នែកខាងក្នុងរបស់ SsangYong Tivoli គឺកៅអីស្បែកពណ៍ខ្មៅ និងមានការធានារយៈពេល3ឆ្នាំ។

327169~1

328964~1

៥. រថយន្ត Ford Ecosport: តម្លៃចាប់ពី $27,900 ហើយក៏បានបំពាក់មកជាមួយឃ្លុបក្រោយចំណុះ 352លីត្រ និងមានម៉ាស៊ីនសាំងចំណុះ 1.0 Ecoboost ដែលផលិតកម្លាំងបាន 123សេះ និងកម្លាំងរមួល 170Nm។ វាមិនមានកាមេរ៉ា360ទេ ប៉ុន្តែវាមានកាំមេរ៉ាក្រោយនិងសេនស័រដែលអាចជាជំនួយការក្នុងពេលចតរថយន្ត ហើយវាមានប្រព័ន្ធសោឆ្លាតវៃផងដែរ។ រថយន្ត Ford Ecosport ផ្ដល់នូវការធានារយៈពេល3ឆ្នាំ។

131132~1

ដូច្នេះប្រសិនបើអ្នកមានថវិកាក្រោម $30,000 លោកអ្នកអាចពិចារណាទៅលើរថយន្តSUVខ្នាតតូច ទាំង៥ខាងលើ ដើម្បីទទួលបាននូវរថយន្តត្រឹមត្រូវក្នុងក្ដីស្រមៃរបស់អ្នក ហើយសមល្មមនឹងថវិការដ៏សមរម្យផងដែរ។ តម្លៃគឺពិតជាសំខាន់ ប៉ុន្តែមុខងារប្រើប្រាស់និងលក្ខណៈពិសេសរបស់រថយន្តគឺកាន់តែចាំបាច់ ដូចជារថយន្ត MG ZS ដែលផ្ដល់ឱ្យអ្នកនូវតម្លៃល្អអមជាមួយនឹងគុណភាពខ្ពស់នៃការរចនាផ្នែកខាងក្នុងហើយក៏មានលក្ខណៈពិសេសទំនើបៗជាច្រើន និងបន្ថែមដោយឃ្លុបក្រោយធំទូលាយងាយស្រួលផ្ទុកសម្ភារៈ។ ចំណែករថយន្ត Toyota Raize និង SsangYong Tivoli ក៏ផ្ដល់ជូណអ្នកនូវជម្រើសល្អ ប៉ុន្តែផ្នែកខាងក្នុងមានផ្ទែពណ៍ខ្មៅដូចគ្នា ហើយក៏មិនសូវមានមុខងារទំនើបៗច្រើនទេ។ ម៉ូឌែលមួយទៀតគឺរថយន្ត Ford Ecosport ដែលមានរូបរាងចំណាស់ក្នុងទីផ្សាររថយន្តSUVខ្នាតតូចដែលមិនសូវមានការចាប់អារម្មណ៍ពីអ្នកទិញទេ ប៉ុន្តែវាក៏ផ្តល់នូវលក្ខណៈពិសេសច្រើនផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia