​​ឡាន​អី​ហ្នឹង? ​BYD បញ្ចេញ​ឡាន​​​​​កូន​កាត់​ថ្មី​​ ​​តម្លៃ​ជាង​ ៣ម៉ឺន$ ​​​​៣​ថ្ងៃ​លក់​អស់​ ១ម៉ឺន៣ពាន់​គ្រឿង​
Pheakdey Prem
MAY 25 2023
យានយន្ត
3.9 K views
3 mins read

​​មួយ​រយ:ពេល​នេះ ​ក្រុម​ហ៊ុន​ BYD ​​​​​​​​​ហាក់​ដូចជា​​​​​​​​ឡើង​កូដ​​ខ្លាំង​​ណាស់​ ឲ្យ​តែ​​​​​​​​ចេញ​​ឡាន​ម៉ូដែល​​ថ្មី​ភ្លាម​​ លក់​ដាច់​សឹង​តែអស់​ពី​ឃ្លាំង​ ជាក់​ស្តែងថ្មី​ៗ​​នេះ​ BYD ​ទើប​តែបញ្ចេញ​​ឡានកូន​កាត់​​ថ្មី​ប្រើ​បច្ចេ​ក​វិទ្យា Plug-in Hybrid​ ​​​​​​​​​​​​​​​​​​​ក្នុង​​​ពេល​តែ​ ៣ថ្ងៃ​​ BYD Han DM ស៊េរី​ឆ្នាំ២០២៣  លក់បានដល់ចំនួន​ ១៣៦៩៥គ្រឿង ​នៅ​ក្នុង​​ប្រទេស​ចិន​ ​ហើយអ្វី​ដែល​ពិសេស​ គឺ​ឡាន​នេះ​​​​​ប្រើលើ​​ថាមពល​​​អាគុយ​សុទ្ធ​​​ អាច​​​បើក​​​​​បានចម្ងាយ​ដល់ទៅ​ ២០០គ.ម ​ឯណោះ។ នេះបើ​យោងតាម​គេ​ហទំព័រ​ចិន​ Carnewschina ​ដែល​បាន​​​​​​ចេញ​ផ្សាយ​។

Byd Han Dm 1

​​ប្រភព​ដែល​បាន​ឲ្យ​ដឹងថា​ ​​កាលពី​ថ្ងៃទី​១៨ ខែឧសភា ​​ឆ្នាំ២០២៣ ​​BYD បាន​បញ្ចេ​​ញ​​ឡាន​​​កូន​កាត់​​​ថ្មី​របស់​ខ្លួន​ ដែល​អាចសាក​ថ្ម​​បាន​ គឺ BYD Han DM ​​​​ជា​​ឡាន​​ប្រើ​សាំង​​​ផង និង​អគ្គិសនី​ផង​។​ ឡាន​​នេះ​​​មាន​​​ជម្រើស​​ពិសេស​ៗ ពីរ ​​​ គឺ​ DM-I ប្រើ​​​​នូវ​ប៉ុង​​ខាងមុខ​ Front-Wheel Drive ដែល​គេបាន​ហៅម៉ូដែលនេះថា​ Champion Edition និង​ DM-p ប្រើ​​នូវ​ប៉ុង​២ ​AWD ជា​​ម៉ូដែ​ល​ Ares Edition ឬ God of War-ព្រះ​នៃសង្គ្រាម​។

681538e1gy1he2h3t0fb7j20u05hsu0x 800x383

ចំពោះ​​ BYD Han DM-i ​​​​​​​​​​​​មាន​ម៉ូទ័រ​អគ្គិសនី​ ១ ​​​​អាចបង្កើត​​​​កម្លាំងបាន​ ១៩៧សេះ​ ​និង​ម៉ាស៊ីន​​សាំង​​​ចំំណុះ​ ១,៥លីត្រ​ ​​ជំនួយ​ដោយ​ Turbocharged ​​ដោយ​​ម៉ាស៊ីន​សាំងនេះអាច​ផលិត​កម្លាំង​បាន​​ ១៣៩សេះ​​ ​​និង​​​​មាន​ល្បឿន​ស្ទុះ​ពី​ ០-១០០គម/ម៉ ប្រើ​ពេល​ 7.9វិនាទី។

Kx7 P Ul Z9 Sd2 J7 Cx Bp6 Gs

ម្យ៉ាង​វិញ​ទៀត​​ ​​សម្រាប់​ DM-I ត្រូវ​បាន​បំពាក់​​ជាមួយកញ្ចប់​ថ្ម​ទំហំ​ 18.3kWh ​អាច​រត់បាន​ចម្ងាយ​ ១២១គ.ម ​និង​​កញ្ចប់​ថ្មទី២ ទំហំ​30.7kWh ​​​​​ប្រភេទ LFP ​​​​​​​​​battery ​​​​​ដោយ​​អាច​ឲ្យ​ឡាន​ប្រើ​​​លើ​​អាគុយ​សុទ្ធ​​ រត់​​​បាន​ចម្ងាយ​​​ដល់​ទៅ ២០០គ.ម ​បើ​សម្រាប់​​ការ​ប្រើ​រួម​​​​​​​​គ្នា សាំង​​ ជាមួយ​​​អាគុយ​វិញ​ ​ឡាន​អាចរត់​បាន​ចម្ងាយដល់​ ១២៦០គ.ម ឯណោះ​ ​​​​ដូច្នេះ​​​​​​បើគិត​ពី​ចម្ងាយ​ផ្លូវ​ ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ ​​​​ទៅ​វិញ​ទៅ​មក​​ ២ដង​ឯណោះ​​។​​ ​

Han D Mp

​ចំណែក​ឯ​សម្រាប់​ DM-p វិញ​​​​​​​​មាន​ចំំណុច​ច្រើន​ជាង​​ DM-I ដោយ​​​គេ​ត្រូវ​បាន​បំពាក់​​មក​ជាមួយ​នឹង​ ម៉ូទ័រ​អគ្គិសនី​ចំនួន​ ២ ​មុខ​ក្រោយ អាចផលិត​កម្លាំងបាន​ ៤៩០សេះ​ និង​មាន​ម៉ាស៊ីន​សាំងចំណុះ​ ១,៥លីត្រ​ ​​ដំណើរ​ការ​ដោយ​​​ប៉ុង​ ២ AWD ដែល​អាចបង្កើត​កម្លាំងបាន​ ១៣៩សេះ ហើយ​​​បើ​​​ថាមពល​​ទាំង​​ពីរ​ប្រើ​រួម​​គ្នា យើង​​បាន​កម្លាំងសរុប​​​​​​ចំនួន​ ៥៧៩សេះ​ និង​កម្លាំងរមូរ ៨២២ញ៉ូតុន​ម៉ែត្រ​ ​​​​​ហើ​​យ​​​​​សម្រាប់​សេះ​ទាំង ៥៧៩ក្បាល​នេះ​ ធ្វើ​ឲ្យ​ឡាន​​​​​​​​​​អា​ច​ស្ទុះ​ពី​ ០-១០០គ.ម/ម៉ ប្រើ​ពេល​តែ​ ៣,៧វិនាទី​តែប៉ុណ្ណោះ។​

Bac6ab1b6b3e8dbf994498128af6ec702508x0 800x533

​​ដោយ​ឡែក​​សម្រាប់​ Option នេះ​ដែរ​​មាន​​ជម្រើស​អាគុយ​តែមួយ​ប៉ុណ្ណោះ គឺមាន​ទំហំ​​​ 36kWh ដោយ​​អាច​ឲ្យ​ឡានរត់លើអាគុយ​សុទ្ធ​​ ​​​បាន​ចម្ងាយ​​​ ២០០គ.ម និង​​​ការ​ប្រើ​រួម​​​​​​​​គ្នា សាំង​​ នឹង​​​អាគុយ​​ ឡាន​​អាចរត់បាន​ចម្ងាយដល់​ ១១២០គ.ម ។

Arenaev 003 1 800x445

​គួរ​ជំរាប​ផងដែរ​ថា​ BYD Han DM ស៊េរី​ឆ្នាំ២០២៣ នេះ​ត្រូវ​បា​ន​ចេញ​លក់​​​​​ជាមួយ​​នឹង​​ ពីរ​ជម្រើស​ គឺ​ Campion Edition (DM-I) មាន​​​តម្លៃ​​ចន្លោះពី​ ៣៤១០០ដុល្លារ​ ដល់​ ៣៥៥០០ដុល្លារ​ ​​​និង​​​ Ares Edition (DM-p) ដែល​​ជា​ម៉ូដែលកំពូល​ ​​​មាន​តម្លៃ​​ ៤១២០០ដុល្លារ។ ​​​​​​​​

​អត្ថបទ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia