មកដល់ខ្មែរហើយ Peugeot 5008 ស៊េរីឆ្នាំ២០២២ គឺជារថយន្តក្នុងក្តីស្រមៃរបស់អ្នកគ្រប់គ្នា ដែលនិយមស្រឡាញ់នូវឌីហ្សាញចេញពីប្រទេសបារាំង បែប 3D ដោយផ្នែកខាងមុខគឺជា Concept ឌីហ្សាញប្រចាំត្រកូល មានរូបរាងស្អាត សង្ហារដាច់គេតែម្តង រួមផ្សំជាមួយកម្រិតសន្សំសំចៃយ៉ាងអស្ចារ្យទៅលើប្រភេទរថយន្ត SUV នេះស៊ីសាំងតែ ៥,៦លីត្រតែប៉ុណ្ណោះ(5.6L/100km) ។
Peugeot 5008 ស៊េរីឆ្នាំ២០២២ នេះត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន THH Group ប្រចាំប្រទេសកម្ពុជា ដែលត្រូវបានទទួលសិទ្ធិលក់ចែកចាយលក់រថយន្តនេះពីក្រុមហ៊ុនធំ PSA របស់បារាំងចាប់ពីឆ្នាំ២០១៩មកម្លេះ ។
ក្រឡេកមករថយន្ត Peugeot 5008 SUV នេះវិញត្រូវបានបំពាក់មួយម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Twin scroll Turbo High Pressure ឬហៅកាត់ THP មានស៊ីឡាំង ៤ អមជាមួយនឹងប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ ។ រថយន្តមានកម្លាំងខ្លាំងគួរសម ដោយអាចបង្កើតកម្លាំងបានដល់ ១៦៥សេះ និងកម្លាំងរមូរ ២៤០ញ៉ូតុនម៉ែត្រ ហើយ Peugeot ចង់ឲ្យរថយន្តកាន់តែ Performance ក៏បានបន្ថែមនូវទៅលើការបើកបរដោយប្រើប៉ុង២ ឬ AWD ។
ក្រឡេកមកមើលផ្នែកខាងក្រៅនៃរថយន្តនេះ ចំណុចទាក់ទាញខ្លាំងគឺផ្នែកខាងមុខ ដោយគេបានបំពាក់ជាមួយអំពូលភ្លើង Daytime Running light ប្រៀបបាននឹងចង្កូមតោ និងបាណាត្រូវបានគេដាក់ឈ្មោះថា Frameless Radiator Grille បែប 3D មានលក្ខណ:ប្លែកពីម៉ូដែលរថយន្តប្រេនផ្សេងៗ និងអំពូលភ្លើងផ្នែកខាងក្រោយ Rear Lights ដែលចែកជាបីប្លុក ថែមទាំងមានលេងស្ទីលឆ្នូតៗពិតជាទាក់ទាញខ្លាំង ។
សូម្បីតែដំបូលរថយន្តជាប្រភេទកញ្ចក់អាចបើកបាន ដោយពាក្យបចេ្ចកទេសហៅថា Panoramic Sunroof រួមទាំងយ៉ានកង់ទំហំ១៩អ៊ីញ ក៏បានឌីហ្សាញបែប Premium ផងដែរ ។
ចំណែកឯកផ្នែកខាងក្នុងវិញនោះរបស់ Peugeot 5008 ដូចដែល Admin និយាយខាងលើនេះចឹងគឺថា សុទ្ធសឹងជាការរឌីហ្សាញបែប 3D ឬគេហៅថា PEUGEOT i-Cockpit® ដោយមានចង្កូតស្បែកផ្តល់កម្តៅ អេក្រង់ឌីជីថល Hight-quality ទំហំ១២,៣អ៊ីញ និងអេក្រង់កម្សាន្តចុចកញ្ចាក់ HD ទំហំ ១០អ៊ីញនៅចំកណ្ដាលនៃរថយន្ត អាចភ្ជាប់បានជាមួយនឹង Apple Carplay និង Android Auto បានមួយចប់។
លើសពីនេះ ចំពោះកៅអីទាំង ៣បាំង ៧កៅអី ត្រូវបានបំពាក់មកជាមួយកៅអីប្រភេទ AGR ផ្តល់នូវផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរ ក៏ដូចជាអ្នករួមដំណើរជាមួយ ។
ម្យ៉ាងវិញទៀតរថយន្តម៉ូដែលថ្មី PEUGEOT 500S SUV ក៏បំពាក់នូវឧបករណ៍ជំនួយដល់ការបើកបរជំនាន់ចុងក្រោយ និង ឧបករណ៍ជំនួយអ្នកបើកបរ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យារបស់រថយន្តនេះ រួមមាន៖
- Visiopark 1 ដែលមានកាមេរ៉ាមើលក្រោយ 180º
- ជំនួយការរក្សាគន្លងផ្លូវ
- ការព្រមានអ្នកបើកបរឲ្យប្រុងប្រយ័ត្ន
- Speed Limiter & Cruise Control មុខងារស៊េរី និង
- Cruise Control កំណត់ល្បឿនដោយឆ្លាតវៃ
- ការត្រួតពិនិត្យ Blird Spot កន្លែងមើលមិនឃើញ
- Advanced Grip Control អនុញ្ញាតឱ្យបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងជាមួយនឹងប្រាំរបៀប (Normal, Snow, Mud, Sand, និង ESP)
- Hill Assist Descent Control (HADC) អនុញ្ញាតឱ្យអ្នកគ្រប់គ្រងរថយន្តរបស់អ្នកដោយសុវត្ថិភាព និងឥតខ្ចោះ នឹងគន្លងនៅលើផ្លុវរអិលខ្លាំង។
- មុខងារសុវត្ថិភាពស្តង់ដារ រូមមាន ពោងសុវត្ថិភាពចំនួន 8 ប្រព័ន្ធហ្រ្វាំងប្រឆាំងសោរសារ (AIS) កម្មវិធីស្ថេរភាព អេឡិចត្រូក (ESP) មុខងារចែកចាយកម្លាំងហ្វូងអេឡិចត្រូនិច (EBD) មុខងារគ្រប់គ្រងកពោកល (ETML) និងមុខមានមុខងារជំនួយការកឡើងចំណោត។
គួរជំរាបផងដែរថា សម្រាប់រថយន្ត Peugeot 5008 ស៊េរីឆ្នាំ២០២២ នេះទើបតែសម្ពោធក្តៅៗនៅឡើយទេ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ហើយបើយោងការបញ្ជាក់ពីក្រុមហ៊ុន THH Group រថយន្តនេះមានជម្រើស ៤ ពណ៌ រួមមាន៖ ប្រផេះ(Amaxonite Grey) ស(Pearl White) ខ្មៅ(Nera Black) និងពណ៌ត្នោត (Cuprite Brown) ហើយចំពោះតម្លៃវិញបងប្អូនអាចសាកសួរទៅផេកហ្វេសប៊ុក Peugeot Cambodia ៕
អត្ថបទដោយ៖ ព្រឹម ភក្តី