មួយរយ:ពេលដែលជំងឺរាត់ត្បាតកូវីត១៩ ត្រូវបានសាបរលាបមកនេះ បណ្តាក្រុមហ៊ុនដែលប្រកបមុខរបររកស៊ីផលិតឡានលក់ចាប់ផ្តើមអូសឡានចេញពីរោងចក្រ ដើម្បីបង្អួតគ្នាលើតុមួល ។ តួយ៉ាងដូចជា ប្រេនរបស់ចក្រភពអង់គ្លេស(MG Motor ) មួយនេះអ៊ីចឹង ទើបតែបង្ហាញមុខនៅប្រទេសថៃ នូវម៉ូដែលថ្មីស៊េរីឆ្នាំ ២០២២ MG HS ដែលមកជាមួយច្រើនជម្រើសម៉ូដែល ជាពិសេស MG HS PHEV ដោយអាចបើកបរក្នុងចម្ងាយ ១០០ គម ស៊ីសាំងតែ ១.៥ លីត្រតែប៉ុណ្ណោះ ។
ដូចដែលយើងដឹងរួចមកហើយថា ប្រេនឡានយីហោមួយនេះ គឺមានភាពប្រណិតជាខ្លាំងលើរូបរាងខាងក្រៅ ជាពិសេសគឺបានជាប់លេខ ១ ខាងផ្នែកឌីហ្សាញរូបរាងដ៏ស្រស់ស្អាតជាងគេថែមទៀតផង ។ ក្រឡេកមកវិញ ចំពោះរូបរាងខាងក្រៅ ទាំងមុខ ទាំងក្រោយ ចំហៀងឆ្វេងស្តាំ គ្មានសូម្បីចំណុចទាស់ឡើយ មួយវិញទៀតប្រសិនជាបងប្អូនបាននៅក្បែររថយន្តនេះវិញ លោកអ្នកនឹងទទួលអារម្មណ៍មួយប្លែកពីប្រេនមួយនេះ ដែលញ៉ាំងឲ្យអ្នកចង់តែតេស្ត Drive ភ្លាមៗតែម្តង ។
តួយ៉ាង ចំពោះ MG HS PHEV ស៊េរីឆ្នាំ២០២២ នេះ បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Plug-in Hybrid ដែលមានលក្ខណ:ពិសេសជាងប្រភេទឡាន Hybrid ទូទៅ ដោយបច្ចេកវិទ្យាមួយនេះ(PHEV) ខុសពី Hybrid តិច ដែលអាចឲ្យយើងបញ្ចូលភ្លើងបានតាមរយ: ខ្សែសាកថ្ម ( AC ) ឬ ស្ថានីយសាកថ្មល្បឿនលឿន ( EDC )បានថែមទៀត ដូច្នេះវាធ្វើឲ្យអាគុយប្រភេទលីចូមអីយ៉ុង( Lithum-ion) 16.6 Kwh របស់ MG HS PHEV បញ្ចូលពេញប្រើពេលមិនយូរឡើង ។
ចំណែកឯប្រភេទ ម៉ាស៊ីនរបស់រថយន្តនេះវិញ ត្រូវបានបំពាក់មកជាមួយស៊ីឡាំង ៤ ដែលមានចំណុះ ១.៥ លីត្រ ប្រើបច្ចេកវិទ្យាខ្យល់ស្អំម៉ាស៊ីន Turbocharge ទៅកាន់ម៉ាស៊ីននៅខាងមុខ អមជាមួយនឹងម៉ូទ័រអគ្គិសនី១ គ្រាប់ផងដែរ ហើយក៏អាចផលិតកម្លាំងបានដល់ ២៨០ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ។
ម្យ៉ាងវិញទៀត សម្រាប់ម៉ូដែលស៊េរីខ្ពស់មួយនេះ មានប្រអប់លេខរហូតដល់ ១០វគ្គអូតូ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះម៉ូដែលខាងលើនេះអាចបើកបរបានចម្ងាយ ១០០ គ.ម ស៊ីសាំងតែ ១.៥ លីត្រ ចំពោះការប្រើលើ EV mode អាចរត់ចម្ងាយបានដល់ ៦៧ គ.ម និងចំពោះការបើកបរលើម៉ាស៊ីនសាំងសុទ្ធរយ:ចម្ងាយ១០០ គ.ម ស៊ីសាំងតែ ៧.៥ លីត្រតែប៉ុណ្ណោះ បើប្រៀបជាមួយនឹង Toyota Prius មានភាពប្រហាក់ប្រហែលនោះគ្នាទេ ។
ប៉ុន្តែ បើយោងតាមការបកស្រាយរបស់កញ្ញា ចរណី ដែលជាអ្នកកាន់ផ្នែកទីផ្សារប្រចាំ MG នៅប្រទេសកម្ពុជា បានឲ្យដឹងថា សម្រាប់ការមកដល់ស្រុកខ្មែរវិញនោះ ម៉ូដែល MG HS Trophy ដែលមានលក្ខណ: option មួយចំនួនដែលទើបជាង HS ធម្មតា។ រថយន្ត MG HS Trophy ស៊េរីឆ្នាំ2022 នេះ ជារថយន្តប្រើសាំងសុទ្ធ មានចំណុះ ១.៥ លីត្រ ស៊ីឡាំង ៤ ប្រើប្រអប់លេខ ៧ វគ្គអូតូ ។ រថយន្តនេះគឺដំណើរការដោយកង់ខាងមុខ FWD ដែលមានកម្លាំងម៉ាស៊ីន ១៦៧ សេះ និង កម្លាំង ២៥០ ញ៉ូតុនម៉ែត្រ ។
មិនតែប៉ុណ្ណោះ MG ក៏បានបន្ថែមនូវ Turbocharge ដូចទៅនឹងស៊េរីខ្ពស់ខាងលើ(PHEV) មានតួនាទីជួយកាត់បន្ថយនូវសីតុណ្ហភាពក្តៅនៅពេលប៊ីស្តុងកើនកម្តៅខ្លាំង Turbocharge នេះជួយស្រូបខ្យល់ពីខាងក្រៅចូលម៉ាស៊ីនដើម្បីកុំឲ្យប៊ីស្តុងក្តៅនិងស៊ីសាំងច្រើនពេក ដោយ ១០០ គ.ម ស៊ីសាំងតែ ៧ លីត្រតែប៉ុណ្ណោះ ។
គូសបញ្ជាក់ផងដែរចំពោះតម្លៃនៅក្នុងស្រុកខ្មែរ បើយោងតាមសម្តីរបស់ កញ្ញា ឆម៉ៃ ដែលជាផ្នែកលក់ខាងវក្រុមហ៊ុន MG Cambodia បានឲ្យដឹងថា MG HS Trophy ស៊េរីឆ្នាំ2022 ដែលប្រើម៉ាស៊ីនសាំងសុទ្ធតម្លៃតែ ៤៧,០០០ ដុល្លារ ប៉ុន្តែឥឡូវនេះខាងក្រុមហ៊ុនផ្ទាល់បានចុះថ្លៃសល់ត្រឹមជាង ៤៥ ៩៩០ ដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់ការមកនូវប្រភេទស៊េរី Plug-in Hybrid ដែលបាននិយាយនៅខាងលើ មិនទាន់ដឹងដំណឹងមួយណាច្បាស់នៅឡើយទេ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅសាខានៅប្រទេសកម្ពុជា MG Cambodia តាមរយ:ផ្នែកលក់លេខទូរស័ព្ទ ០98 880 328 ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី