ឆាប់ៗនេះកម្ពុជាអាចមានកន្លែងសាកថ្មឡាន ១០ទៀត និងកន្លែងបណ្ដុះបណ្ដាលបច្ចេកទេសឡានអគ្គិសនី
ផែន ផាន់ណា
JANUARY 25 2022
យានយន្ត
54 views
1 min read

ចូលដល់ឆ្នាំថ្មី ២០២២ ភ្លាម គម្រោងធំៗរបស់រដ្ឋជាច្រើន គ្រោងនឹងចេញជារូបរាងឡើងហើយ ដោយក្នុងនោះគម្រោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី បាននឹងកំពុងដំណើរការឡើងនៅលើទឹកដីប្រទេសកម្ពុជាឆាប់ៗនេះហើយ។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាជាមួយតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC ពីលទ្ធភាពនៃការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសក្នុងវិស័យនេះ។

May be an image of 1 person

ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្នើសុំអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រីទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា។

May be an image of 16 people and people standing

ជាកិច្ចចាប់ផ្តើម តំណាងក្រុមហ៊ុននីមួយៗបានបង្ហាញនូវបទពិសោធន៍ និងសកម្មភាពការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តEVs ចំនួន១០ទីតាំង ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណៈទូទៅ។

750+ Electric Car Pictures | Download Free Images on Unsplash

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងគ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យានយន្តសម្រាប់ធ្វើដំណើរផងដែរ។

10 Electric Vehicles to Watch - The New York Times

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia