​​​​​ត្រឹម​រយ:ពេ​លតែ​៣ឆ្នាំ​​​ ក្រសួង​រក​ចំណូល​ពី​​​​​​​​ស្លាក​​​​ពិសេស​​​​​​ពី​រ​ប្រភេទ​នេះ ​​​ប្រមូល​​លុយ​​បាន​ ៥៨លាន​ដុល្លារ​​​​​​​
Pheakdey Prem
MARCH 9 2023
យានយន្ត
244 views
1 min read

ភ្នំពេញ​​​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឹម​​​​​រយ:ពេល​​​​​ ៣ឆ្នាំ​​​​​​ ចាប់​តាំងពី​​​​ការ​ប្រកាស​លក់​​នូវ​ស្លាក​​​លេខ​ពិសេសផ្ទាល់​ខ្លួន​​ ក្រសួង​​​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​​​​រក​ចំណូល​​ចូល​រដ្ឋ​ពី​ការ​លក់​ស្លាក​លេខ​​​​​ពិសេស​ផ្ទាល់​​​​​​​​ខ្លួន​​នេះ បាន​​ប្រមាណ​ជាង  ១៦០០០លេខ​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​​ ២៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​​​

503

​​បើ​យោង​តាម​​ខ្លឹម​សារ​​របស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​ឯ​ក​​ឧ​ត្តម​ទេសរដ្ឋ​មន្រ្តី​​​​ ស៊ុន​ ចាន់​ថុល​​​​ ​​​​ជារដ្ឋ​​មន្ត្រី​នៃ​ក្រសួង​​សាធារណ​ការ​ និង​ដឹកជញ្ជូនដែល​​បាន​ថ្លែង​​​កាល​ពី​ថ្ងៃ​ទី​០៧ មីនា ២០២៣ ​​ក្នុង​​​​កម្មវិធី​​​គម្រប​ខួប​​ ៣ឆ្នាំ​​​នៃ​ការ​លក់​ស្លាក​លេខ​ពិសេស​​ផ្ទាល់​ខ្លួន​​​​​​​​​ បាន​ឲ្យ​​ដឹង​ថា​ ​​​​​ចាប់​ពីតាំង​​​ពី​​​​​ការ​បើក​​ឲ្យ​លក់​​នូវ​​​​​ស្លាក​​ពិសេស​​​​​​ផ្ទាល់​​​​​​​​​ខ្លួ​ន(កម្ពុជា​)​​​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​​ មាន​រយ​:ពេល​ ៣​ឆ្នាំ​​ ក្រសួង​​បាន​រ​កចំណូល​ពី​ស្លាក​លេខ​ប្រភេទ​​នេះ​​​ ​​​​​​​​​​​លក់​បាន​ ១៦០០០លេខ​ គិត​ជា​ទឹក​ប្រាក់​​​ប្រមាណ​ជាង ២៨លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក​ រីឯ​​​ស្លាក​លេខ​​ពិសេស​​​​​​​​(ខេត្ត​-ក្រុង​) លក់​បាន​ចំនួន​ជាង ១០១០០០លេខ​​​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ២៥លានដុល្លារ​សហរដ្ឋអាមេរិក សរុប​​មក​​​​​​ទាំង​​ស្លាក​លេខ​ពិសេស​ និង​​​​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​​​ ​​​​ក្នុង​​រយ​:ពេល​ ៣​ឆ្នាំ​មក​នេះ ក្រសួង​​បាន​​​ប្រ​មូល​ថវិកា​​​បាន​ប្រមាណ​ជាង ៥៣០០០០០០ដុល្លារ​​​

495 B54 C3 631 B 427 F A640 7 D756 Fb E702 E 1024x768 1

​​​​​​​​​​​ឯកឧ​ត្តម​​​​​​​ ក៏បានបញ្ជាក់ផងដែរ​​ ថា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ឆ្នាំ​២០២២ ​​​​​​​​​​​ស្លាក​​​លេខ​​​​​​ពិសេស​​ទាំង​ពី​រប្រ​ភេទ​​​​​​​នេះ​ ​​​​រក​​ចំណូល​​​​​​​​បាន​​​​​ជាង ២0លានដុល្លារ​​ កើន​​ឡើង​​ជាង ២២​%​​ បើ​ធៀប​​​​នឹង​​​​​​​​ឆ្នាំ​២០២១៕​

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia