Honda ADV160 ស៊េរី០២៣ ចេញ​លក់នៅ​ថៃ​ល្បី​ខ្លាំង​​ណាស់​ ជាមួយ​នឹង​តម្លៃ​មិន​ដល់​ ៣ពាន់​ដុល្លារ​ទេ
Pheakdey Prem
DECEMBER 1 2022
យានយន្ត
299 views
2 mins read

កាល​ពី​ពេល​ថ្មី​​ៗ​នេះ ​​​​ម៉ូតូ ​​ Honda ADV160 ស៊េរី​​​០២៣ ទើប​តែ​ចូល​មក​ចរាចរណ៍​​នៅប្រទេស​​កម្ពុជា​​ក្តៅ​ៗ​ ​​​​ជាមួយ​​នឹង​អេក្រង់​កុង​ទ័រ​​​ឌី​ជីថល​ថ្មី​​​​ប្លែក​​ជា​ង​ស៊េរី​មុន​ ​ដោយ​ឡែ​​ក​​សម្រាប់ម៉ូតូ​​ADV160 ​2023 នៅប្រទេស​ថៃ មាន​តម្លៃ​​ ៩៩០០០បាត ​​​​​​បើ​គិត​ជា​លុយ​ដុល្លារ​អាមេរិក​ជិត​៣ពាន់​ដុល្លារ​​​​។​នេះ​បើ​យោងតាម​ប្រភព​ពី​​​​ car.kapook.com ។

 208714d1 7796 40fc A76d 9bc2616b925c

​​​​​​​​នៅ​ប្រទេស​​ថៃ​​ ប្រជា​ជន​នៅ​ទី​នោះ​​គឺ​និយម​​​ខ្លាំង​លើ​​ម៉ូតូ​ Honda ADV ​​​អាច​និយាយ​បាន​ថា​​​ នៅ​ខ្មែរ​​មាន​ Honda DREAM នៅ​ថៃ​​មាន​ Honda ADV។ ​តួយ៉ាង​​ចំពោះ​​​​​​​​ ADV160 2023 ផ្នែក​​​ខាងមុខ​​បានបំពាក់​មក​ជាមួយ​នឹង​​អំពូល LED រាង​អក្សរ​ L ភ្លោះ​​ ឬ​គេហៅថា​ L-Shaped Twin Lamp អម​នឹងអំពូល​​​ប្រដេញ​​ពេល​ថ្ងៃ​​​​​ Daytime Running  Light ​​ភ្លឺ​ច្បាស់​ល្អ​​ បើធៀបនឹងចង្កៀង​​គុជ​​ឡានមិន​ចាញ់​គ្នា​ឡើយ​​។​

01094eef 582d 4899 9ebf 5a8dcf3e7753

​លើ​សពី​នេះ​​​​​​​​​​​ គេ​ក៏បាន​បំពាក់​នូវរន្ធ​​សាក​ថ្ម​ទូរសព្ទ​​​ប្រភេទ​ A ​នៅក្នុង​​​ឡត​​​ខាងឆ្វេង​ និង​មាន​​សោរ​ជាប្រភេទ​ SmartKey និង​មាន​​​បច្ចេកវិទ្យា​​​​​​​បញ្ចេញ​សំឡេង​រោច៍​​​ Anti-theft system សម្រាប់ការពារម៉ូតូ​ពី​​​ទឹក​ដៃ​​​ចោ​រ​​​​​​​​​​​លួច​​។

5f14f5de A5c0 4ba6 A6c6 832c36f5199b

6fe3eb4f E831 41a1 9ba4 Eb3f523aba4e

​មួយ​វិញ​ទៀត​​​​​ Honda  ADV 160 ​គឺមាន​​​​​ម៉ាស៊ីន​​​​ eSP+ ​​ស៊ូប៉ាប់​៤​ ​​ដែល​អាចបង្កើត​កម្លាំងបាន​ 156.9cc ដោយ​ប្រើនូវប្រពន្ធ​ប៊ិច​សាំង​ PGM-FI ជំនាន់​ចុង​ក្រោយ​​ ​ចំណែក​​ឯ​​​ ប្រព័ន្ធ​ដំណើរ​ការ​​​របស់​​ម៉ូតូនេះ​ដើរ​ដោយ​​លេខ​អូ​តូ​​ ប្រើ​បច្ចេកវិទ្យា​ V-Matic Automatic ប្រើ​ប្រាស់​​​​ប្រភេទ​​សាំង​ E20​ (E20 មាន​ន័យ​ថា​ការ​​លាយ​ផ្សំ​គ្នា​ ជាមួយ​ល្បាយ​​អេតាណុល​ ២០% និង​​សាំង​៨០%)។​

1a12a531 4c26 441c Bcd6 5bafb22e8cc0

​​​Honda ADV 160 2023 ​​មាន​ជម្រើស​​ ៣​​​​​​ពណ៌​​​​​ ប៉ុន្តែ​​រសជាតិ​ដូចគ្នា​ទេ​ គឺ​ ខ្មៅ​ ក្រហម​ និង​ប្រផេះ​​ ​។​ គួរ​ជំរាប​ផងដែរ​ថា​ សម្រាប់​តម្លៃ​​លក់​នៅប្រទេស​ថៃគឺខ្ទង់ ៩៩០០០បាត ឬ​ស្មើនឹង​ជាង ២៨០០០ដុល្លារ​​​តែប៉ុណ្ណោះ​៕

​អត្ថបទ​ដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia