បញ្ហា "ជាប់ Copyright" (កម្មសិទ្ធិបញ្ញា) គឺជាឧបសគ្គធំបំផុតសម្រាប់ការប្រើប្រាស់ Background Music នៅលើ YouTube។ ប្រសិនបើអ្នកប្រើបទចម្រៀង ឬភ្លេងដែលអ្នកមិនមានសិទ្ធិប្រើប្រាស់ (ឧទាហរណ៍៖ ចម្រៀងល្បីៗតាមវិទ្យុ ឬពីស្លាកផលិតកម្មធំៗ) នោះប្រព័ន្ធ Content ID របស់ YouTube នឹងចាប់បាន ហើយវីដេអូរបស់អ្នកនឹងជួបផលប៉ះពាល់ធំៗចំនួនពីរ៖ Copyright Claim (ការទាមទារកម្មសិទ្ធិ) និង Copyright Strike (ការផាកពិន័យ ឬការប្តឹងកម្មសិទ្ធិ) ។

១./ YouTube Audio Library គឺជាបណ្ណាល័យសំឡេងផ្លូវការរបស់ YouTube ដែលមានផ្ទុកនូវ តន្ត្រី (Music) និង បែបផែនសំឡេង (Sound Effects) រាប់ពាន់ប្រភេទ ដែលអ្នកអាចប្រើប្រាស់ក្នុងវីដេអូរបស់អ្នកដោយ មិនចាំបាច់បារម្ភពីបញ្ហាការរក្សាសិទ្ធិ (Copyright) ឡើយ។
របៀបប្រើប្រាស់ៈ
- ស្វែងរកបទភ្លេងដែលអ្នកពេញចិត្ត
- ចុចស្តាប់បទភ្លេងណាដែលអ្នកចង់បាន
- ចុចលើពាក្យ "ទាញយក" (Download) នៅចុងនៃជួរចម្រៀង ដើម្បីយកឯកសារភ្លេងនោះទៅប្រើក្នុងវីដេអូរបស់អ្នក
- រាល់ពេលទាញយក ត្រូវពិនិត្យមើលលក្ខខណ្ឌ "ត្រូវដាក់ប្រភព" ជានិច្ច (បើមិនដាក់ត្រូវតាមលក្ខខណ្ឌ វានឹងអាចជាប់ Copyright Claim វិញ)។

២./ NCS (NoCopyrightSounds)
NCS (NoCopyrightSounds) គឺជាស្លាកយីហោតន្ត្រី (Music Label) ដ៏ល្បីល្បាញបំផុតមួយនៅលើ YouTube ដែលផ្តល់ជូននូវ តន្ត្រីអេឡិចត្រូនិច (Electronic Music), Pop, និង Dubstep សម្រាប់អ្នកបង្កើតវីដេអូ (Content Creators) ឱ្យប្រើប្រាស់ដោយ មិនជាប់បញ្ហាការរក្សាសិទ្ធិ (Copyright Claim)។
របៀបប្រើប្រាស់ និងគោលការណ៍ប្រើប្រាស់ NCS ៖
- ស្វែងរកបទ: រកមើលបទចម្រៀងដែលអ្នកចូលចិត្តនៅលើ Channel YouTube ផ្លូវការរបស់ NoCopyrightSounds។
- ទាញយកបទ: ទាញយកឯកសារ MP3 ឬ WAV ពីតំណភ្ជាប់ (Link) ដែលគេបានផ្តល់ជូននៅក្នុងប្រអប់ Description វីដេអូរបស់គេ (ជារឿយៗនៅលើវេទិកា Stream/Download ដូចជា Spotify, SoundCloud, ឬគេហទំព័ររបស់គេផ្ទាល់)។

- បញ្ចូលក្នុងវីដេអូ: យកបទចម្រៀងនោះទៅបញ្ចូលក្នុងកម្មវិធីកាត់តវីដេអូរបស់អ្នក។
- ដាក់ប្រភព (Attribution គឺសំខាន់បំផុត): អ្នកត្រូវតែ ចម្លង (Copy) ព័ត៌មាន Description ទាំងមូលដែល NCS បានផ្តល់ជូនសម្រាប់បទចម្រៀងនោះ រួចយកទៅ បិទ (Paste) ក្នុង Description វីដេអូរបស់អ្នកទាំងស្រុង។

គូសបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាព Channel របស់អ្នក ត្រូវតែប្រើភ្លេងដែលមកពីប្រភពមានសុវត្ថិភាពដូចជា YouTube Audio Library ឬ NCS (ដោយគោរពតាមលក្ខខណ្ឌដាក់ Credit) និងចៀសវាងដាច់ខាត: ការប្រើប្រាស់ភ្លេងល្បីៗដែលមិនមានការអនុញ្ញាត។
