នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ ២០២៥ ស្អែកនេះ សភាពាណិជ្ចកម្មចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយនឹង ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានរៀបចំជា ពិពរណ៍ការងារកនៃសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ គំនិតយុវជនផ្លូវសូត្រ អភិវឌ្ឍន៍ជំនាញឆ្ពោះទៅអនាគត ឆ្នាំ ២០២៥ ដោយរំពឹងថានឹងមានអ្នកចូលរួម ជាសិស្សនិស្សិត រាប់រយនាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិកណូ។
កម្មវិធីនេះផងដែរ នឹងមានការចូលរួមពីសំណាក់ ក្រុមហ៊ុនចិន ជាច្រើនដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗ នាំមកនូវឱកាសល្អៗរាប់រយកន្លែង ជាការងារស្របច្បាប់ត្រឹមត្រូវ ប្រាក់កម្រៃសមរម្យ ជាពិសេសសុទ្ធតែការងារស្ថិតនៅស្រុកយើងតែម្ដង។
ហេតុដូចនេះ សម្រាប់សិស្សនិស្សិត ចាប់អារម្មណ៍ក្នុងការស្វែងរកការងារធ្វើ ឬ ចង់ស្វែងយល់បន្ថែមជាមួយនឹងការងារ ក្រុមហ៊ុនចិនស្របច្បាប់ កុំភ្លេចទៅចូលរួមនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ នៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា ឬ សាលាតិកណូ ចាប់ពីម៉ោង ៨៖៣០ នាទី។
បន្ថែមពីនេះក៏មានផងដែរ នូវការសម្ភាសន៍ភ្លាមៗ ហេតុនេះសម្រាប់បេក្ខជនដែលត្រៀមរកការងារធ្វើក៏សូមត្រៀម CV ដើម្បីសម្ភាសន៍រកឱកាសការងារថ្មី។