សឹងមិនគួរឱ្យជឿ! អ្នកវិទ្យាសាស្រ្តសិង្ហបុរី រកឃើញវិធីបំប្លែងសេវា Wifi ទៅជាអគ្គិសនីបាន
Sakada Techie
JULY 27 2024
ស្ទីម - STEAM
1.8 K views
1 min read

ក្រុមស្រាវជ្រាវដឹកនាំដោយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានធ្វើរបកគំហើញថ្មីក្នុងបច្ចេកវិទ្យាថាមពល ដែលអាចលុបបំបាត់តម្រូវការថ្មនៅក្នុងឧបករណ៍អេឡិចត្រូនិចផ្សេងៗ។

ពួកគេបានអភិវឌ្ឍប្រភេទថ្មីនៃឧបករណ៍តម្រង់ចរន្ត ដែលអាចបំលែងសញ្ញារលកធាតុអាកាស (RF) ជុំវិញខ្លួន ដូចជាសញ្ញាពី Wi-Fi និងបណ្តាញទូរស័ព្ទចល័ត ទៅជាតង់ស្យុងចរន្តជាប់ (DC) ដែលអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព។

នវានុវត្តន៍នេះបានជម្នះលើដែនកំណត់នៃបច្ចេកវិទ្យាពីមុនៗ ដោយដំណើរការយ៉ាងមានប្រសិទ្ធភាពសូម្បីតែនៅកម្រិតថាមពលទាបខ្លាំងក្រោម -20 dBm។ ក្រុមអ្នកវិទ្យាសាស្ត្រនេះ នេះបានកែលម្អឧបករណ៍តម្រង់ចរន្តស្ពីននៅកម្រិតណាណូដើម្បីសម្រេចបានការបំលែងនេះ ដោយរួមបញ្ចូលជួរនៃឧបករណ៍តម្រង់ចរន្តទាំងនេះទៅក្នុងម៉ូឌុលប្រមូលថាមពល ដែលបានផ្គត់ផ្គង់ឧបករណ៍វាស់សីតុណ្ហភាពនិង LED ពាណិជ្ជកម្មដោយជោគជ័យ។

សាស្ត្រាចារ្យ Yang Hyunsoo នៃសាកលវិទ្យាល័យ NUS ដែលដឹកនាំគម្រោងនេះបានមានប្រសាសន៍ថា "បច្ចេកវិទ្យាប្រមូលថាមពល RF កាត់បន្ថយការពឹងផ្អែកលើថ្ម បង្កើនអាយុកាលប្រើប្រាស់ឧបករណ៍ និងមានសារៈសំខាន់សម្រាប់បណ្តាញឧបករណ៍ចាប់សញ្ញាឥតខ្សែ និងឧបករណ៍ IoT នៅតំបន់ដាច់ស្រយាល។"

ឧបករណ៍តម្រង់ចរន្តប្រពៃណី (Traditional Rectifier) ដូចជាឌីយ៉ូត Schottky ជួបប្រទះនឹងដែនកំណត់នៅកម្រិតថាមពលទាប ប៉ុន្តែឧបករណ៍តម្រង់ចរន្តស្ពីននៅកម្រិតណាណូផ្តល់នូវភាពរសើបនិងប្រសិទ្ធភាពកាន់តែប្រសើរ។ ជួរនៃឧបករណ៍តម្រង់ចរន្តស្ពីនចំនួន 10 សម្រេចបានប្រសិទ្ធភាព 7.8% និងភាពរសើបខ្ពស់។

ក្រុមស្រាវជ្រាវមានគម្រោងរួមបញ្ចូលអង់តែនលើឈីបដើម្បីបង្កើនប្រសិទ្ធភាពនិងភាពរឹតតែខ្លីបន្ថែមទៀត និងស្វែងរកការតភ្ជាប់ស៊េរីស្របគ្នាដើម្បីកែលម្អការប្រមូលថាមពល RF។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយសហការជាមួយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tohoku នៅប្រទេសជប៉ុន និងសាកលវិទ្យាល័យ Messina នៅប្រទេសអ៊ីតាលី។

ប្រភព៖ NUS

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia