ធ្លាប់ជួបទេ ពេលចូលវេបសាយណាមួយគេឱ្យ Accepts Cookies ហើយដឹងថាគេកំពុងយកអ្វីពីយើងអត់?
Makara Rin
APRIL 3 2022
គន្លឹះល្អៗ
2.8 K views
1 min read

មិនថាអ្នក​ប្រើទូរស័ព្ទឬកុំព្យូទ័រទេគឺសុទ្ធតែធ្លាប់ជួបហើយពោលគឺវេបសាយមួយចំនួនពេលដែលយើងចូលទៅមើវាតែងតែលោតមកឱ្យយើង Accepts Cookies ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថាគេយក Cookies របស់យើងទៅដើម្បីអ្វី? ហើយសម្រាប់អ្នកវិញដែលផ្តល់វាទៅឱ្យគេអត់?

ជាក់ស្តែងមុននឹងឈានចូលទៅដល់ការបកស្រាយថាគេយកទិន្នន័យរបស់យើងឬក៏អត់ ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់អ្វីទៅជា Cookies ជាមុនសិន។

Cookies គឺជាហ្វាល់មួយប្រភេទដែលត្រូវបានបង្កើតឡើងដោយវេបសាយផ្ទាល់ ហើយនោះផងដែរនឹងត្រូវទាញចូលក្នុង​ Browser របស់យើងដោយស្វ័យប្រវត្តនៅពេលដែលយើងចូលវេបសាយនោះ លើសពីនេះទៅទៀត​​ Cookies គឺវាអាចសម្គាល់ក៏ដូចជាតាមដានអ្នកចូលមើលលើកក្រោយៗដោយមិនតម្រូវឱ្យចុះឈ្មោះឬបំពេញអីទៀតទេ។

Should I Click "Accept Cookies"? A Quick Overview of Cookie Consent

យ៉ាងណាមិញ Cookies ដែលត្រូវបានសរសេរដោយវេបសាយមួយចំនួនក៏អាចតាមដានពីសកម្មភាពនៃការប្រើប្រាស់អិនធឺណេតរបស់អ្នកដោយមិនចាំបាច់សុំការអនុញ្ញាតពីយើងក៏បានដែរ ហើយភាគច្រើនមានចំពោះវេបសាយប្រភេទ Online Ads Network ជាដើម។

ដូច្នេះពេលដែលវាលោតឱ្យយើងជ្រើសរើស តើយើងគួររើស Agree ឬ Disagree ?

មែនទែនទៅវាគឺជាជម្រើសរបស់យើងម៉្យាងទៀតសម្រាប់វេបសាយបច្ចុប្បន្នគឺមានច្បាប់ក្នុងការប្រម៉ូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ពោលគឺអាស្រ័យលើអ្នកអាចផ្តល់អ្វីដល់គេបាន។ ប៉ុន្តែយើងក៏គួរពិនិត្យឱ្យបានច្បាស់ផងដែរមុនពេលដែលចុចលើពាក្យ​ Agree ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia