ជាទូទៅការទាញយកវីដេអូ (Download) ពីបណ្តាញសង្គមមិនថាជា Facebook, TikTok, YouTube, X ឬប្រព័ន្ធផ្សព្វផ្សាយដ៏ទៃទៀតទេ។ អ្នកទាំងអស់គ្នាអាចប្រើកម្មវិធី ឬវេបសាយជំនួយបាន តែត្រូវប្រាកដថាវីដេអូដែលអ្នកទាញយកនោះឋិតក្នុងគោលបំណងអ្វី ឬចែកចាយន្តក្នុងន័យអ្វី ចៀសវាងយកវីដេអូអ្នកដ៏ទៃទៅធ្វើរឿងមិនល្អជាដើម។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើវិធីលឿនគួរតែសាកល្បងជាមួយវេបសាយ ២ នេះដែលប្រើដោយឥតគិតថ្លៃ។ វេបសាយ២នោះមានឈ្មោះថា SSSTik.io និង Cobalt។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកប្រើ។
១./ វេបសាយ SSSTik.io
វេបសាយនេះល្បីខ្លាំងសម្រាប់អ្នកប្រើប្រាស់ TikTok ព្រោះវាអនុញ្ញាតឱ្យអ្នកទាញយកវីដេអូ ដោយគ្មាន Logo (Watermark) ជាប់ ដែលនេះជាចំណុចពិសេសដែលគេនិយមប្រើ។ ដំណើរការល្អលើវីដេអូ TikTok, X (Twitter) និងផ្សេងៗទៀត។ ចំពោះរបៀបប្រើ: គ្រាន់តែ ចម្លង Link វីដេអូ TikTok រួចយកមក Paste លើ SSSTik.io រួចចុច Download ជាការស្រេច។
២./ វេបសាយ Cobalt
ជាវេបសាយមួយដែលត្រូវបានរចនាឡើងដើម្បី ទាញយកវីដេអូបានដោយសេរី ជាមួយដំណើរការ ងាយស្រួលនិងរហ័សដែលមិនមានមុខងាររញ៉េរញ៉ៃ។ អាចទាញយកវីដេអូពី YouTube, Facebook, X (Twitter), TikTok និងវេទិកាជាច្រើនទៀត។ ចំពោះរបៀបប្រើ: ចូលទៅវេបសាយ Cobalt រួច Copy Link វីដេអូណាមួយដែលអ្នកចង់បាន យកមក Paste ក្នុងប្រអប់បញ្ចូល រួចចុចសញ្ញាព្រួញដើម្បីបញ្ជូន (Submit) ជាការស្រេច វានឹងដំណើរការទាញយកភ្លាមៗ។
គូសបញ្ជាក់ថា កម្មវិធី ឬវេបសាយឥតគិតថ្លៃទាំងនេះភាគច្រើនតែងមានការបង្ហាញ ផ្ទាំងពាណិជ្ជកម្ម (Ads) ឬ Pop-up។ សូមបិទផ្ទាំងទាំងនោះចោល ដើម្បីបន្តការប្រើប្រាស់ធម្មតា។ ចំពោះសិទ្ធិកម្មសិទ្ធិបញ្ញាវិញ ត្រូវចងចាំថាការទាញយកវីដេអូ គឺសម្រាប់ការមើលផ្ទាល់ខ្លួន។ ការយកវីដេអូទៅបង្ហោះបន្ត ឬប្រើប្រាស់ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត អាចរំលោភលើសិទ្ធិម្ចាស់កម្មសិទ្ធិដើម និងបង្ករហានិភ័យសម្រាប់ខ្លួនឯងផងដែរ។