ការប្រើ VPN គឺដើម្បីបង្កើនសុវត្ថិភាព និងឯកជនភាពរបស់អ្នក ដោយការអ៊ិនគ្រីបទិន្នន័យ និងបំបាំង IP Address ពិតប្រាកដរបស់អ្នកពីអ្នកតាមដាន ឬប្រើដើម្បីដោះមុខងារអ្វីមួយដែលមុខងារនោះមិនអនុញ្ញាតឲ្យប្រើក្នុង Local ជាដើម។

- VPN ឥតគិតថ្លៃភាគច្រើនរកចំណូលដោយការ កត់ត្រា (Log) និង លក់ទិន្នន័យប្រើប្រាស់អ៉ីនធឺណិត (ប្រវត្តិ Browse, ទីតាំង, IP Address) របស់អ្នកទៅឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ឬភាគីទីបីផ្សេងទៀត។
- មេរោគ (Malware/Adware): កម្មវិធី VPN ឥតគិតថ្លៃខ្លះត្រូវបានរកឃើញថាមានបង្កប់មេរោគ, Adware (ការផ្សាយពាណិជ្ជកម្មច្រើនហួសហេតុ) ដែលអាចលួចព័ត៌មានសំខាន់ៗ។
- ពួកគេច្រើនតែប្រើប្រាស់ពិធីការ (Protocols) ដែលហួសសម័យ ឬមានការអ៊ិនគ្រីប (Encryption) ខ្សោយ ដែលធ្វើឱ្យ IP Address ពិតរបស់អ្នកអាចលេចធ្លាយ (IP Leak)។
- ឧទាហរណ៍ជាក់លាក់: SuperVPN, Hola VPN (ប្រើប្រព័ន្ធ Peer-to-Peer ដែលលក់ Bandwidth របស់អ្នក)។

២./ VPNs ដែលមានគោលការណ៍កត់ត្រា (Logging Policy) ខុសពី "Zero-Log
- ក្រុមហ៊ុន VPN នឹងដឹងគ្រប់សកម្មភាពរបស់អ្នកដូចជា ISP (ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត) ដែរ។
- ប្រសិនបើ VPN នោះត្រូវបានគេលួចចូល (Hacked) ឬត្រូវបានរដ្ឋាភិបាលក្នុងតំបន់ទាមទារទិន្នន័យ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលាតត្រដាង។

គូសបញ្ជាក់ផងដែរថា អ្នកទាំងអស់គួរតែប្រើ VPN ដោយសុវត្ថិភាព ត្រូវជ្រើសរើសក្រុមហ៊ុនដែលមានគោលការណ៍ មិនរក្សាកំណត់ហេតុ (No-Log) និងប្រើប្រាស់ការអ៊ិនគ្រីប AES-256 Bit។ ត្រូវប្រាកដថាបានបើកមុខងារសំខាន់ៗដូចជា Kill Switch ដើម្បីការពារការលេចធ្លាយទិន្នន័យ (Data Leak) ប្រសិនបើការតភ្ជាប់នោះដាច់ភ្លាមៗ។ ជៀសវាង VPN ឥតគិតថ្លៃដែលគួរឱ្យសង្ស័យ ហើយតែងតែបើក VPN នៅពេលប្រើប្រាស់ Wi-Fi សាធារណៈ។
