កុំលេងសើច! អ្នកចូលចិត្តលេងទូរស័ព្ទ អូសចុះអូសឡើងយូរ អាចប្រឈមបញ្ហាធំៗ៥នេះ
SOKLY - កូនផ្កាឈូក
JUNE 1 2025
ឌីជីថល
1.6 K views
2 mins read

ទូរស័ព្ទ​ ឬ Smart Phone បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់មនុស្សម្នាក់ៗទៅកាន់ពិភពខាងក្រៅ ប៉ុន្តែការចំណាយពេលអូសចុះអូសឡើងយូរហួសហេតុ ឬរាប់ម៉ោងក្នុងមួយថ្ងៃ អាចបណ្តាលឲ្យប្រឈមនឹងបញ្ហាធំៗទាំង៥ ខាងក្រោមនេះ៖

១/. ពន្លឿនភាពចាស់៖ ពន្លឺពណ៌ខៀវដែលចេញពីទូរស័ព្ទនឹងធ្វើឱ្យអ័រម៉ូនស្រ្តេសក្នុងខ្លួនកើនឡើងកាន់តែច្រើន ខណៈអ័រម៉ូនមេឡាតូនីនថយចុះ។ ដូច្នេះហើយវានឹងជំរុញឱ្យមនុស្សដែលប្រើប្រាស់ទូរស័ព្ទយូរ ឆាប់ចាស់ ឬចាស់ជាងវ័យ។

២/. ឈឺ /ចុក /ស្រវាំងភ្នែកការ​សំឡឹង​មើល​ទៅ​លើ​អេក្រង់​របស់​ទូរស័ព្ទ យូរ​​ពេក​វា​នឹង​​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្នែក​។ តាម​ការ​សិក្សារ​ស្រាវជ្រាវ​ដោយ​ Independent Optitians ​ឆ្នាំ២០១៤ បាន​រក​ឃើញ​ថា ​រលក​ពន្លឺ​ដែល​បញ្ចេញ​ដោយ​ Smartphone ​ផ្ដល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​​សាច់ដុំ​ភ្នែក។

៣/. ត្រចៀកឆាប់ថ្លង់៖ ការ​ស្ដាប់​សំឡេងខ្លាំង​ចេញ​ពី​ទូរស័ព្ទ​ ជា​ពិសេស​​ប្រើ​កាស ​គឺ​​​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ ដែល​ធ្វើ​ឲ្យ​សមត្ថភាពនៃ​​ការ​ស្ដាប់​ធ្លាក់​ចុះ ​ឬ​មាន​​ជំងឺ​​ថ្លង់។ តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព NIH ​បាន​បង្ហាញ​​ថា ​​ប្រជាជន​អាមេរិក​ប្រមាណ​​ ២៦លាន​នាក់ ​ជួប​បញ្ហា​ត្រចៀក​ស្ដាប់​មិន​សូវ​បាន​ (ថ្លង់) ​​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​សំឡេង។ ​

/. រំខានដំណេក៖ វេជ្ជបណ្ឌិត Michael Breus​​​​ ដែល​មាន​ជំនាញ​ផ្នែក​នេះ​បាន​និយាយ​​ថា​ នៅ​ពេល​ដែល​យើង​​សម្លឹង​ និងដាក់​អេក្រង់​ Smartphone Tablet ​កាន់​តែ​កៀក​ទៅ​នឹង​ផ្ទៃ​មុខ​ នោះ​​វា​នឹង​ប្រាប់​ទៅ​កាន់​រាង​កាយ​ឲ្យ​ឈប់​​ផលិត​​​អរម៉ូន​​ម៉េឡានីន​ ដែល​នឹង​ធ្វើ​ឲ្យ​​យើង​​មិន​មាន​អារម្មណ៍​ថា​ងងុយ​គេង។

/. សុខភាពផ្លូវចិត្តរងផលប៉ះពាល់ខ្លាំង៖ តាម​ការ​សិក្សា​​ពី​សាកលវិទ្យាល័យ Sussex ​របស់​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា​ មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​​ដែល​និយម​ប្រើ​ និង មាន​ការ​ងារ​ច្រើន​ជា​មួយ​ Smartphone ​ដូច​ជា​​ការ​លេង​កម្មវិធី​បណ្ដាញ​សង្គម​ជា​ដើមនោះ ​​គឺ​ងាយទទួល​រង​នូវ​​បញ្ហា​សុខភាពផ្លូវ​ចិត្ត​ណាស់ដូច​ជា​​ ជំងឺ​ថប់អារម្មណ៍ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។

យ៉ាងណាមិញ យោងតាមរបាយការណ៍ ចេញផ្សាយដោយ DATAREPORTAL បានឱ្យដឹងថា មនុស្សម្នាក់ចំណាយពេលជាមធ្យម ៧ម៉ោងក្នុងមួយថ្ងៃជាមួយអេក្រង់ ឬអាចខ្ពស់ជាងនេះ ប្រសិនបើគេត្រូវធ្វើការនៅមុខកុំព្យូទ័រជាប្រចាំ។ ក្នុងនោះ ភាគច្រើននៃមនុស្សសម័យថ្មី ចំណាយពេលជាមួយឧបករណ៍​ឌីជីថលច្រើនលើសលុប រហូតដល់មានមនុស្សមួយចំនួន ញៀននឹងទូរស័ព្ទ ថេបប្លេត និងកុំព្យូទ័រ ដល់កម្រិតគ្រោះថ្នាក់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia